ភ្នំពេញ៖ នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ អ្នកសារព័ត៌មាននិងភ្ងៀវកិត្តិយស ជាច្រើនបានអញ្ជើញ ចូលរួមជាកិត្តិយស ក្នុងកម្មវិធីសម្ពោធជាផ្លូវការហាងលក់ទំនិញ Super Duper ដែលមានអាស័យដ្ឋាននៅសង្កាត់បឹងកេងកងមួយ កាច់ជ្រុងផ្លូវ(៥៧) កែងផ្លូវ (៣០៦)រាជធានីភ្នំពេញ។

Super Duper ជាហាងលក់ទំនិញ ទីមួយនៅទីក្រុងភ្នំពេញ ដែលបើកបម្រើសេវាកម្ម ២៤ម៉ោង នាពេលបច្ចុប្បន្ន។  

ពិធីបើកសម្ពោធជាផ្លូវការ Super Duper

លោក ផាត់ សយ ប្រធានផ្នែកគ្រប់គ្រងហាង Super Duper បានមានប្រសាសន៍ថា៖

Super Duper យើងខ្ញុំជាហាង លក់ទំនិញទីមួយនៅទីក្រុងភ្នំពេញ ដែលបើកបម្រើ សេវាកម្ម២៤ម៉ោងនាពេលបច្ចុប្បន្ន។ ទំនិញដ៏សម្បូរបែបរបស់យើងខ្ញុំរួមមាន គ្រឿងទេស និងផលិតផលប្រើប្រាស់ក្នុងផ្ទះសម្រាប់បម្រើដល់តម្រូវការប្រចាំថ្ងៃរបស់លោកអ្នក ក៏ដូចជាទំនិញជាច្រើនមុខដែលលោកអ្នក ពិបាកស្វែងរក នៅតាមហាងដទៃទៀត នៅក្នុងក្រុងភ្នំពេញ។ គោលដៅធំបំផុតរបស់យើងខ្ញុំគឺធ្វើយ៉ាងណាអោយអតិថិជនពេញចិត្ត ។ យើងខ្ញុំប្តេជ្ញានឹងធ្វើឲ្យការ ទិញទំនិញប្រចាំថ្ងៃរបស់លោកអ្នក ប្រកបដោយភាព ងាយស្រួល រហ័ស និងសប្បាយរីករាយ ជាមួយនឹងសេវាកម្មរបស់យើងខ្ញុំ។ គោលដៅរបស់យើងខ្ញុំគឺការផ្តល់ជូនអតិថិជនទាំងអស់នូវសេវាកម្មនិងទំនិញដ៏ល្អបំផុត។ ពេលបច្ចុប្បន្ននេះ ហាងរបស់យើងខ្ញុំ បន្តរីកលូតលាស់ និងអភិវឌ្ឍន៍ទៅមុខជានិច្ច ក្នុងការកសាងទំនាក់ទំនងយូរអង្វែងដើម្បីផលប្រយោជន៍ទៅវិញទៅមកជាមួយអតិថិជននិងដៃគូនៅក្នុងការលក់របស់យើងខ្ញុំ។ ជារៀងរាល់ថ្ងៃ ហាងយើងខ្ញុំ ទទួលបានការផ្គត់ផ្គង់នូវស្តុកថ្មីៗ ដែលរួមមានបន្លែ ផ្លែឈើ ត្រីសាច់ ឈីស អាហារឆៅ និងផលិតផលទឹកដោះគោ។
លោក ផាត់ សយ

ហាងលក់ទំនិញ Super Duper រំពឹងទុកថានឹងទទួលបានកេរ្តិ៍ឈ្មោះ ជាដៃគូ ដ៏គួរឲ្យទុកចិត្តនិងប្រកបដោយស្ថេរភាព។ ហើយ Super Duper នឹងខិតខំពង្រឹងកេរ្ដិ៍ឈ្មោះ ទៅតាមតម្រូវការ នៃពេលវេលា និងការរីកចម្រើនឥតឈប់ឈរ៕

ពិធីបើកសម្ពោធជាផ្លូវការ Super Duper
ពិធីបើកសម្ពោធជាផ្លូវការ Super Duper
ពិធីបើកសម្ពោធជាផ្លូវការ Super Duper
ពិធីបើកសម្ពោធជាផ្លូវការ Super Duper
ពិធីបើកសម្ពោធជាផ្លូវការ Super Duper

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]