រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ មានករណីចោរគាស់តូបលក់គ្រឿងមាស និងផ្លាកទីនដែលមានយីហោ «ហាងមាសផ្លាកទីន » មានលក់គ្រឿងអលង្ក័ការគ្រប់ប្រភេទ ដែលតូបលេខ៥១AB (តង់៣AB) ស្ថិតនៅផ្សារសាមគ្គី ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
សេចក្តីរាយការណ៍បន្តថា ម្ចាស់ហាងឈ្មោះ ជា ធឿន អាយុ៤៥ឆ្នាំ មុខរបរជាអ្នកលក់មាស និងផ្លាកទីន ។ នៅខណៈវេលាម៉ោង៨ព្រឹក ម្ចាស់ក៏បានមកបើកតូបរបស់ខ្លួន ស្រាប់តែមានការផ្ញាក់ផ្អើលដែលតូបត្រូវបានចាក់សោទ្វារ និងបានបាត់មាស និងផ្លាកទីន ដែលគិតជាតម្លៃអស់៥០ម៉ឺនដុល្លារ ។
ខណៈព្រឹកនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ និងធ្វើការស៊ើបអង្កេតផងដែរ ហើយនៅផ្សារសាមគ្គីខាងលើនេះក៏មានសន្តិសុខការពារដែរ តែមិនម៉េចនៅតែមានករណីនេះកើតឡើងទៀត ។
គួរបញ្ជាក់ផងដែរថា នៅក្នុងផ្សារសាមគ្គីនេះក៏មានការបំពាក់កាមេរាពេញហ្នឹងដែរ តែត្រូវបានប្រធានផ្សារខាងលើដែលចូលថ្មីបិទទាំងអស់ និងនៅពេលយប់មិនមានបើកភ្លើងបំភ្លឺទៀត ចឹងហើយទើបងងុយទាំងអស់ ចំណែកប្រធានផ្សារនេះ និងសន្តិសុខត្រូវនគរបាលហៅសារសួរនាំ ផងដែរ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]