ស្វីស៖ ត្បូងពេជ្រពណ៌ផ្កាឈូកមួយគ្រាប់នឹងត្រូវគេយកទៅដាក់ដេញថ្លៃនៅទីក្រុង Geveva នាពេលខាងមុខនេះហើយ។ 

អ្នកជំនាញខាងវាយតម្លៃត្បូងពេជ្រ រំពឹងទុកថាគ្រាប់ពេជ្រដ៏កម្រមួយគ្រាប់នេះនឹងអាចលក់បានប្រមាណ៥០លានដុល្លារ

យោងតាមសារព័ត៌មាន AsiaOne បានចេញផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅបានបន្ថែមថា "គ្រាប់ពេជ្រពណ៌ផ្កាឈូក១៩ការ៉ាត់នេះ ជាប្រភេទពេជ្រដែលកម្ររកបាន និងទាក់ទាញបំផុតដែលមានពន្លឺពណ៌ផ្កាឈូកដ៏ភ្លឺចែងចាំង"។

ត្បូងពេជ្រដ៏កម្រមួយគ្រាប់នេះនឹងត្រូវយកទៅដាក់ដេញថ្លៃក្នុងចន្លោះទឹកប្រាក់ចាប់ពី ៣០ ដល់៥០លានដុល្លារអាមេរិក។

ក្នុងចំណោមត្បូងពេជ្រពណ៌ផ្កាឈូកទាំងអស់ មានតែត្បូងពេជ្រប្រភេទខាងលើនេះ មួយប៉ុណ្ណោះដែលមានតម្លៃខ្ពស់ជាងពេជ្រដទៃ។ វាមានតម្លៃជាង ២លានដុល្លារក្នុងមួយការ៉ាត់។ 

គួររម្លឹកថា កាលពីឆ្នាំមុនត្បូងពេជ្រពណ៌ផ្កាឈូកមួយផ្សេងទៀត ត្រូវបានលក់ចេញក្នុងតម្លៃ ៣២,៥លានដុល្លារជាមួយនឹងកម្រាស់១៥ការ៉ាត់ ប្រព្រឹត្តិឡើងក្នុងក្រុមហ៊ុនដេញថ្លៃ Cristie’s Auction ស្ថិតក្នុងទីក្រុងហុងកុង ប្រទេសចិន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]