ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្តែងស្រី កញ្ញា នៅ ណាវីន បានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ដោយពីមួយថ្ងៃទៅមួយថ្ងៃស្ថានភាពជំងឺនាង ក៏កាន់តែធ្ងន់ធ្ងរឡើងៗ ខណៈដែលកំពុងតែដង្ហោយរកសប្បុរជនដើម្បីជួយផងដែរ ។

ដូចជាថ្មីៗនេះដែរ តារាសម្ដែងស្រីរូបនេះ បានធ្វើឲ្យមហាជនមានក្ដីព្រួយបារម្ភកាន់ខ្លាំង ក្រោយពេលឃើញ ណាវីន ស្រាប់តែបង្ហាញពីស្ថានភាពជំងឺរបស់ខ្លួន ដែលរឹតតែធ្ងន់ធ្ងរខ្លាំងឡើង ដោយរហូតដល់បែកគ្រាប់ឈាម ពេញទាំងជើងតែម្ដង។ ក្នុងនោះដែរ ប្រសិនបើតារាស្រីរូបនេះ មិនបានចេញទៅធ្វើការវះកាត់ នៅឯប្រទេសឥណ្ឌាឆាប់ៗនេះទេ រូបនាងក៏អាចត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផងដែរ។

គួររម្លឹកផងដែរ តារាស្រី កញ្ញា នៅ ណាវីន បានធ្លាក់ខ្លួនមានជំងឺក្រលៀនធ្ងន់ធ្ងរ ដែលតម្រូវឲ្យចេញទៅធ្វើការវះកាត់ នៅឯប្រទេសឥណ្ឌាវិញ ក្រោយពេលត្រូវខាងវេជ្ជបណ្ឌិតថៃ បានច្រានចោល មិនហ៊ានទទួលព្យាបាល ឬធ្វើការវះកាត់ដោះដូរក្រលៀននោះឡើយ ហើយរីឯសម្រាប់ការចំណាយវិញ ក៏ត្រូវការប្រាក់រហូតដល់ទៅ៥ម៉ឺនដុល្លារឯណោះ សម្រាប់ធ្វើការព្យាបាលជំងឺមួយនេះដែរ៕ 

នៅ ណាវី​ន
នៅ ណាវី​ន
នៅ ណាវី​ន
ស្ថានភាពជំងឺពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាវីន