អេស្ប៉ាញ៖ បើទោះបីជាក្រុម FC Barcelona បានចាញ់ក្រុម Real Betis ដោយលទ្ធផល ៣-៤ ក៏ពិតមែន ប៉ុន្ដែខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅតែអាចឈ្នះពានរង្វាន់ដ៏អស្ចារ្យមួយក្រោយរូបគេបានខិតខំប្រឹងប្រែង ដើម្បីធ្វើការប្រកួតប្រជែងជាមួយកីឡាករដទៃៗទៀតដែលកំពុងលេងនៅក្នុងក្របខណ្ឌ La Liga ក្នុងនាមរូបគេជាអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេរបស់កាសែត Marca សម្រាប់រដូវកាល ២០១៧-២០១៨។

Lionel Messi
Lionel Messi

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីននេះ អាចវិលត្រឡប់មកជួយក្រុម Barcelona របស់គេវិញបានហើយនៅថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីរូបគេបានរបួសបាក់ឆ្អឹងដៃអស់រយៈពេលជាង៣សប្តាហ៍រួចមក ហើយរូបគេក៏ត្រូវបាននាយកគ្រប់គ្រងរបស់កាសែត Marca ធ្វើការប្រគល់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ Di Stefano Liga សម្រាប់ការលេងរបស់គេកាលពីរដូវកាលមុន។

ដោយក្នុងនោះ Messi ក៏បាននិយាយផងដែរថា៖ «វាជារឿងល្អមួយដែលខ្ញុំអាចលើកពានដែលមានការប្រកួតប្រជែងខ្លាំងបែបនេះ ហើយវាមិនមែនជារឿងងាយស្រួលសម្រាប់ខ្ញុំនោះទេ ខ្ញុំគិតថានរណាក៏អាចមានសិទ្ធិផ្តួលខ្ញុំបានដែរ ប៉ុន្តែខ្ញុំសង្ឃឹមថាវានឹងនៅតែបន្តទៅមុខទៀត។ ខ្ញុំតែងតែចាប់គិតទៅលើការជួយក្រុមជាសំខាន់ ហើយវាជាគោលដៅដែលខ្ញុំតែងតែគិតរហូតមក»។

Lionel Messi
Lionel Messi

គួរឲ្យដឹងថាខ្សែប្រយុទ្ធ Lionel Messi ធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់កំពូលៗ ចំនួន៥ដងរួចមកហើយ ដោយការឈ្នះពានលើកនេះគឺជាលើកទី៦ហើយនៅក្នុងអាជីពរបស់គេ ដែលមុនឈ្នះពានរង្វាន់មួយនេះរូបគេអាចស៊ុតបញ្ចូលទីបានចំនួន ៣៤គ្រាប់ឲ្យក្រុម FC Barcelona កាលពីរដូវកាលមុន៕

Lionel Messi
Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]