សិង្ហបុរី៖  ប្រទេសអភិវឌ្ឍមួយនៅក្នុងទ្វីបអាស៊ី មានសេដ្ឋកិច្ចលូតលាស់ខ្ពស់ ទីផ្សារធំទូលាយ និងហេដ្ឋារចនាសម័្ពន្ធអគារខ្ពស់ៗជាច្រើន សិង្ហបុរីជាប្រទេសមានភ្ញៀវទេសចរច្រើនមកពីជុំវិញពិភពលោកទៅទស្សនាកម្សាន្ត ដោយសារប្រទេសនេះសម្បូរសួនកម្សាន្ត ផ្សារទំនើប និងកន្លែងផ្សេងៗជាច្រើនទៀត សម្រាប់តម្រូវចិត្តភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ 

ខាងក្រោមជាកន្លែងគួរឲ្យចាប់អារម្មណ៍ទាំង១០ ដែលមានក្នុងប្រទេសសិង្ហបុរី៖

១. Little India

Little India មានទីតាំងស្ថិតនៅភាគខាងជើងតំបន់ Kampong Glam។
ទីកន្លែងនេះសម្បូរដោយជនជាតិឥណ្ឌា-សាំងហ្គាពួរ ដែលបានចំណាកស្រុកពីឥណ្ឌាមករកស៊ីក្នុងប្រទេសសិង្ហបុរី។

Little India

២. Merlion Park

រូបសំណាក់ខ្លួនត្រី ក្បាលតោត្រូវបានមនុស្សម្នាទូទៅស្គាល់ថា Merlion។ មិនតែប៉ុណ្ណោះ Merlion Park គឺជាកន្លែងសំខាន់បំផុតដែលបានទាក់ទាញភ្ញៀវទេសចរមកទស្សនាជារៀងរាល់ថ្ងៃ។ វាមានទីតាំងស្ថិតនៅតំបន់ One Fullerton កណ្តាលទីក្រុងសិង្ហបុរីតែម្តង។

Merlion Park

៣. Gardens By the Bay

នេះគឺជាសួនផ្កា Gardens by the Bay មានផ្ទៃក្រឡាសរុប ១០១ ហិចតា ចែកចេញជាទិសគឺសួនច្បារខាងត្បូង ខាងលិច និង កណ្តាល។  

Gardens By the Bay

៤. សួនសត្វសិង្ហបុរី (Singapore Zoo)

សួនសត្វនេះមានសត្វ ៣១៥ប្រភេទ ត្រូវគេយកទៅចិញ្ចឹមនិងអភិរក្សនៅក្នុងទីនោះ។  

Singapore Zoo

៥. Macritchie Nature Trail

ស្ពានយោលមួយនេះមានប្រវែងសរុប ៦ម៉ែត្រសម្រាប់ឲ្យភ្ញៀវទេសចរដើរគយគន់ទេសភាពព្រៃព្រឹក្សាពីផ្ទៃខាងលើវិញម្តង។ ប៉ុន្តែភ្ញៀវទាំងអស់គួរប្រុងប្រយ័ត្នជាមួយ នឹងសត្វស្វាដែលមាននៅលើចុងឈើទាំង់អស់នោះ។ 

៥. Macritchie Nature Trail

៦. Marina Bay

Marina Bay មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងសិង្ហបុរីតែម្តង។ វាគឺជាសណ្ឋារគារដ៏ប្រណីតដែលមានតម្លៃថ្លៃមួយ សាងសង់ក្នុងទឹកប្រាក់សរុប៨ពាន់លានដុល្លារ។  

Marina Bay

៧. Singapore Flyer

វាគឺជាទោងវិលដ៏ធំជាងគេបំផុតដែលមានក្នុងបណ្តាប្រទេសអាស៊ី។ វាមានប្រវែង ៥៤១ហ្វីត( ស្មើនឹង១៦១ម៉ែត្រ) អាចឲ្យភ្ញៀវទេសចរឡើងជិះគយគន់ទេសភាពទីក្រុងសិង្ហបុរីទាំងមូល។

Singapore Flyer

៨. Singapore Botanical Gardens

សួនច្បារដ៏ចំណាស់មួយនេះត្រូវបានអង្គការ UNESCO រាប់បញ្ចូលចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ។ លើសពីនេះទៅទៀត សួនច្បារ Singapore Boutanical នេះមានអាយុកាលដល់ទៅ១៥៨ឆ្នាំឯណោះ។  

Singapore Botanical Gardens

៩. មហាវិថី Orchard (Orchard Road)

នៅលើដងវិថីនេះសម្បូរដោយហាងលក់ទំនិញប្រ៊េនៗជាច្រើនដូចជា Gucci, Carlier, Versace, Louis Vuitton ជាដើម។

Orchard Road

១០. កោះ Sentosa ( Sentosa Island)

កោះ Sentosa ជាកន្លែងទេសចរណ៍មួយដ៏ប្រណីតមានទីតាំងស្ថិតនៅភាគខាងត្បូងនៃប្រទេសសិង្ហបុរី៕

Sentosa Island

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]