ថៃ: ពីមួយថ្ងៃ ទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារបស់តារាសម្តែងស្រីកំពូល Bella Ranee និងតារាសម្តែងប្រុសសង្ហា​ Weir កាន់តែមានភាពរីកចម្រើនឲ្យគ្នាទៅវិញទៅមក ជារឿយៗ បើទោះបីជា ពួកគេទាំងពីរ មិនសូវមានពេលវេលាគ្រប់គ្រាន់ឲ្យគ្នា ក៏ដោយចុះ។

Bella Ranee

ជាក់ស្តែង ដូចជាកាលពីពេលប៉ុន្មានថ្ងៃមុននេះ មហាជនគ្រប់ៗគ្នា ក៏បានប្រទះឃើញនាឡិកាដៃ ប្រភេទគូស្នេហ៍ ដែលត្រូវបានពាក់នៅលើដៃរបស់កញ្ញា Bella Ranee អំឡុងពេលកំពុងតែឡើងនិយាយក្នុងកម្មវិធីមួយ នាពេលព្រឹក យ៉ាងគួរឲ្យចាប់អារម្មណ៍ ផងដែរ។ ក៏ព្រោះថា វាមានតម្លៃថ្លៃ រហូតទៅដល់ ៧ សែនបាតជាង ក្នុងមួយគ្រឿង។

Bella Ranee

ហើយជាមួយគ្នានេះដែរ នាឡិកាមួយគ្រឿងនេះ ក៏ត្រូវបានអ្នកគាំទ្រជាច្រើន ដឹងថា ជាប្រភេទនាឡិកាដៃគូសេ្នហ៍ ដែលមិត្តប្រុសសង្ហារបស់នាង Weir​ បានទិញឲ្យ សម្រាប់ជាកាដូអបអរសាទរ ពេលខ្សែភាពយន្តភាគរបស់នាង​ ត្រូវបានបញ្ចប់ ព្រមទាំងទទួលបានភាពជោគជ័យខ្លាំំង​ ថែមទៀតផង។ 

Bella Ranee

ដោយឡែក ទាំងអស់នេះ ក៏កាន់តែបង្ហាញឲ្យឃើញថា លោក Weir​ ពិតជាស្រលាញ់ និងពូកែយល់ចិត្តមិត្តស្រីជាខ្លាំង ព្រោះមិនថា របស់របរណានោះទេ ឲ្យតែ Bella Ranee ចូលចិត្តលោក និងទិញឲ្យនាងភ្លាម ដោយមិនមានការស្ទាក់ស្ទើរចិត្តឡើយ៕

Bella Ranee
Bella Ranee
Weir​
Weir​
Weir​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]