យោងតាមប្រភពពត៌មានពីគេហទំព័រ ដឺសាន់ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ក្លឹប AC Milan ដែលមានចំណាប់អារម្មណ៍ទៅលើកីឡាករខ្សែប្រយុទ្ធ Mario Balotelli របស់ក្លឹប Manchester City នោះ ពេលនេះកំពុងឈានទៅរកភាពមួយមិនច្បាស់លាស់ ដែលកីឡាកររូបនេះ ត្រូវបានរំពឹងតម្លៃខ្លួនដោយក្លឹប Manchester City ចំនួន២៤លានផោន ចំពោះការចង់បាន របស់ក្លឹបអ៊ីតាលីមួយនេះ។

យ៉ាងណាមិញ តាមការអោយដឹងពី ប្រធានក្លឹប AC Milan លោក Silvio Berlusconi ទំនង ដូចជាចង់បញ្ចប់ ការចាប់អារម្មណ៍របស់ខ្លួនលើកីឡាកររូបនេះ ដោយបានដាក់ឈ្មោះ អោយកីឡាករ Balotelli ថាជាផ្លែប៉ោមស្អុយ។ ចំណែក កីឡាករ Balotelli មិនមានប្រតិកម្ម អ្វីឡើយ ដោយរក្សាភាពស្ងៀមស្ងាត់ ហើយគាត់ក៏បានអរគុណ ចំពោះប្រធានក្លឹបរបស់ខ្លួន ផងដែរ ដែលស្រលាញ់ចូលចិត្តរូបគាត់។

កីឡាករ Balotelli ជាខ្សែប្រយុទ្ធ វ័យ២២ឆ្នាំ កំពុងលេងអោយក្លឹប Manchester City ដែលរូបគេត្រូវបានទិញពី ក្លឹប Inter Milan កាលពីឆ្នាំ ២០១០ ក្នុងតម្លៃ ២២លានផោន ជាអតីតកីឡាករ ដែលជួយអោយក្លឹប Inter Milan បានលើកពាន Italy Serie A។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]