ភ្នំពេញ៖ ការប្រលងប្រកួតសម្លេងកុមារកម្ពុជា The Voice Kids Cambodia បានបញ្ចប់ទៅយ៉ាងជោគជ័យ កាលពីរាត្រីយប់មិញនេះ ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងតែម្តង ពីសំណាក់ទស្សនិកជន ទូទាំងប្រទេស និងក្រៅប្រទេសផងដែរ។

មកដល់វគ្គផ្តាច់ព្រ័ត្ររាត្រីយប់មិញនេះ Coach នីមួយៗ នៅសល់កូនក្រុម២រូបប៉ុណ្ណោះ ដើម្បីប្រកួតប្រជែងដណ្តើមពាន The Voice Kids Cambodia រដូវកាលទី២នេះ។

តាមរយៈការបញ្ចេញសមត្ថភាពសម្លេងរបស់បេក្ខជនទាំង៦ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ពិតជាធ្វើឲ្យទស្សនិកជនពិបាកសម្រេចចិត្តមិនស្ទើរទេ ថាគួរចូលរួមផ្ញើសារគាំទ្របេក្ខជនមួយណា ព្រោះនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ លទ្ធផល គឺបានមកពីការផ្ញើសារ របស់ទស្សនិកជនទាំងស្រុងតែម្តង ដោយគណកម្មការមិនមានសិទ្ធិសម្រេចឡើយ។

ទីបំផុតបេក្ខជនដ៏លេចធ្លោ ដែលដណ្តើមបេះដូងទស្សនិកជនឲ្យផ្ញើសារ បោះឆ្នោតជូនបានច្រើនជាងគេនោះ គឺបេក្ខជន ទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់ Coach កញ្ញា។ ដោយ បរិយាកាសផ្ទាល់នៅក្នុងស្ទូឌីយោហង្សមាស ក្នុងផ្សារទំនើប អ៊ីអនសែនសុខ គឺពិតជាកក្រើកដោយសម្លេងគាំទ្រយ៉ាងកងរំពងចំពោះរាត្រី ដ៏ពិសេសសម្រាប់ការរកឃើញនូវគ្រាប់ពេជ្រ សិល្បៈជំនាន់ថ្មី ជ័យលាភី The Voice Kids Cambodia រដូវកាលទី២នេះ៕ 

រូបភាពពី៖ ភីង ភីង

បេក្ខជន ទេព ពិសិដ្ឋ
បេក្ខជន ទេព ពិសិដ្ឋ
បេក្ខជន ទេព ពិសិដ្ឋ
បេក្ខជន ទេព ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]