បារាំង៖ ខ្សែប្រយុទ្ធ Kylian Mbappé របស់ក្រុម Paris Saint-Germain បានជឿជាក់ថា ខ្សែប្រយុទ្ធ Lionel Messi និងខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនអាចឈ្នះពានរង្វាន់ Ballon d’Or បាននោះទេសម្រាប់ឆ្នាំ ២០១៨នេះ។

Kylian Mbappé
Cristiano Ronaldo និង Lionel Messi

ទោះបីជា កីឡាករឆ្នើមទាំង២រូបនេះ ធ្លាប់ឈ្នះពានរង្វាន់ដ៏អស្ចារ្យមួយនេះ ម្នាក់ដល់ទៅ ៥ដងក៏ពិតមែន ប៉ុន្តែនៅក្នុងឆ្នាំនេះវិញ បេក្ខភាពដែលកំពុងឈាមមុខគេ នៅក្នុងការប្រជែងពានរង្វាន់លំដាប់ពិភពលោកមួយនេះ គឺអាចនឹងធ្លាក់ទៅលើខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងរូបនេះ។

ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះ បានប្រាប់ឲ្យសារព័ត៌មាន Express Sport ដឹងថា៖ «ខ្ញុំគិតថាពួកគេមិនអាចឈ្នះពានរង្វាន់មួយនេះម្ដងទៀតបាននោះទេនៅក្នុងឆ្នាំនេះ ពីព្រោះថាឆ្នាំនេះគឺជាឆ្នាំមួយដែលមានការប្រកួតបាល់ទាត់ពិភពលោក ហើយវាជាការប្រកួតដ៏សំខាន់មួយជាងការប្រកួតណាៗទាំងអស់។ បើយើងពិនិត្យមើលពីទម្រង់លេងរបស់កីឡាករបាល់ទាត់ដទៃៗផ្សេងទៀត ពួកគេទាំងពីរនាក់នេះនៅមិនទាន់អាចប្រជែងបានឡើយសម្រាប់ឆ្នាំនេះ។ Messi ជាកីឡាករម្នាក់ដែលអាចរកគ្រាប់បាល់បានល្អបំផុតប្រចាំទ្វីបអឺរ៉ុប រីឯ Ronaldo វិញ គេជាកីឡាករដែលអាចរកគ្រាប់បាល់បានល្អបំផុតនៅក្នុងការប្រកួត Champions League» ។

Kylian Mbappé
Cristiano Ronaldo
Cristiano Ronaldo

គួរឲ្យដឹងថា ប្រសិនបើកីឡាករ Kylian Mbappé ពិតជាអាចក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or នៅក្នុងឆ្នាំនេះមែន គេនឹងក្លាយជាកីឡាករបាល់ទាត់របស់ប្រទេសបារាំងដំបូងគេ ចាប់តាំងពីពេលដែលលោក Zinedine Zidane ធ្លាប់ឈ្នះពានរង្វាន់មួយនេះ៕

Zinedine Zidane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]