អុីតាលី៖ ខ្សែប្រយុទ្ធឆ្នើមក្រុមសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បាននិយាយទាំងស្រងាកចិត្តក្រោយប្រកួតចាញ់ក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល ២-១ អំឡុងការប្រកួតនៅក្នុងពានរង្វាន់ Champions League កាលពីយប់ម្សិលមិញថា តាមពិតទៅបាល់នេះក្រុមរបស់គេមិនសមណានឹងចាញ់អតីតក្រុមទាល់តែសោះ។

Cristiano Ronaldo

បន្ទាប់ពីអតីតខ្សែប្រយុទ្ធក្រុមម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលអង់គ្លេស២០សម័យកាលនេះ បានផ្លាស់ពីក្រុម Real Madrid មកចូលរួមជាមួយក្រុម Juventus កាលពីរដូវក្ដៅកន្លងទៅរួចមក រូបគេបានស៊ុតបញ្ចូលទីគ្រាប់ដំបូងឲ្យក្រុមថ្មីរបស់គេ បានយ៉ាងអស្ចារ្យនៅក្នុងការប្រកួតនៃពានរង្វាន់ក្របខណ្ឌ Champions League កាលពីពេលថ្មីៗនេះ។

យ៉ាងណាមិញ Ronaldo បានប្រាប់សារព័ត៌មាន Viasat ឲ្យដឹងថា៖ «ខ្ញុំបានមើលវីដេអូនៃការប្រកួតនេះឡើងវិញជាច្រើនដងនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ខ្ញុំ។ ខ្ញុំមើលហើយ មើលទៀតនៅតែគិតថាគ្រាប់បាល់ទាំងពីរគ្រាប់នោះ គ្មានគ្រាប់ណាមួយគួរឲ្យអស្ចារ្យទាល់តែសោះ ព្រោះសុទ្ធតែគ្រាប់ដែលកើតឡើងដោយបាល់ពិន័យ។ ប៉ុន្តែខ្ញុំសប្បាយចិត្តចំពោះគ្រាប់បាល់ដែលខ្ញុំបានស៊ុតចូល គ្រាន់តែថាបាល់នោះមិនសូវខ្លាំងដូចកាលដែលខ្ញុំធ្លាប់ធ្វើបានដូចរាល់ដងប៉ុណ្ណោះ។ បើតាមគំនិតខ្ញុំ Manchester មិនសាកសមនឹងឈ្នះការប្រកួតនេះនោះទេ ខ្ញុំហ៊ាននិយាយបែបនេះពីព្រោះថាពួកគេអត់មានបានខំប្រឹងអ្វីបន្តិចនោះទេ ហើយពីរគ្រាប់ដែលពួកគេធ្វើបានគឺកើតឡើងដោយបាល់ពិន័យទាំងពីរតែម្តង»។

Cristiano Ronaldo
Cristiano Ronaldo
Cristiano Ronaldo

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo ក៏បញ្ជាក់ផងដែរថា រាល់ពេលដែលគេបានប្រកួតចាញ់់គឺរូបគេតែងតែរៀនសូត្រពីចំណុចដែលខ្វះខាតនៅក្នុងការប្រកួតនីមួយៗ មិនថាតែការចាញ់ក្រុម Manchester United នេះនោះទេ សូម្បីការប្រកួតផ្សេងៗទៀតក៏ដោយឲ្យតែពេលដែលគេចាញ់ម្តងៗគេតែងតែរៀននូវចំណុចខ្វះខាតបន្តិចបន្តួចនោះដើម្បីការប្រែឲ្យបានល្អសម្រាប់ប្រកួតបន្តបន្ទាប់ទៀត៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]