កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រីល្បីឈ្មោះរបស់អាមេរិក នាង Halsey ទើបតែបានផ្ដល់ បទសម្ភាសន៍មួយ ដែលនិយាយអំពីការបង្កើតបទចម្រៀងថ្មីរបស់នាង។

ក្នុងនោះដែរ តារាស្រីវ័យ ២៤ឆ្នាំរូបនេះ ក៏បានបង្ហាញអ្នកគាំទ្រ អំពីព័ត៌មានលម្អិត ទាក់ទងនឹង ទំនាក់ទំនងផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងក្រុមចម្រៀង Kpop ល្បីឈ្មោះរបស់កូរ៉េ BTS ផងដែរ ដោយនាងបានបញ្ជាក់ថា គ្រោងនឹងសហការជាមួយពួកគេ ក្នុងពេលអនាគត។

រូបភាព Halsey
រូបភាព Halsey និង BTS

ជាការពិតណាស់ ដំណឹងនេះធ្វើឲ្យអ្នកគាំទ្រ ក្រុម BTS ទូទាំងពិភពលោក រំឡើបចិត្តយ៉ាងខ្លាំង ព្រោះពួកគេបានដឹងរួចទៅហើយថា នាង Halsey គឺជាអ្នកគាំទ្រដ៏ធំរបស់ BTS។ ហើយនាងក៏ មិនធ្លាប់អៀនក្នុងការបង្ហាញ ក្ដីស្រលាញ់របស់នាងចំពោះក្រុមនេះ នៅលើបណ្តាញសង្គមនោះឡើយ។

គួរបញ្ជាក់ផងដែរថា Halsey និង BTS បានចាប់ផ្តើមពិភាក្សាគ្នា ពីផែនការសហការគ្នា តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ប៉ុន្តែទោះបីជា ការប្រកាសនេះ មិនទាន់បានធ្វើឡើងជាផ្លូវការក៏ដោយ ប៉ុន្តែនាងហ៊ាននិយាយដោយមិនលាក់បាំងថា BTS គឺជាអ្នកបំផុសគំនិតដល់នាង ក្នុងការបង្កើតចម្រៀងថ្មី។

មិនត្រឹមតែប៉ុណ្ណោះទេ នាងក៏បាននិយាយផងដែរថា សូម្បីតែអ្នកគាំទ្ររបស់នាង ភាគច្រើនក៏ជាអ្នកគាំទ្ររបស់ BTS ផងដែរ។ នាងរំភើបចិត្តខ្លាំងណាស់ ដែលទាំង BTS និង អ្នកគាំទ្ររបស់ពួកគេ តែងតែជម្រុញទឹកចិត្តនាង ឲ្យបង្កើតចម្រៀងថ្មីៗជាមួយនឹងក្ដីស្រលាញ់ និងភាពជឿជាក់៕ 

រូបភាព Halsey និង BTS
រូបភាព Halsey និង BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]