ភ្នំពេញ៖ OPPO បានបង្កភាពភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ដល់អតិថិជនខ្លួនក្នុងប្រទេសកម្ពុជា ដោយបានបង្កើតការតាំងពិព័រណ៍ទូរស័ព្ទចល័តធំជាងគេបង្អស់ នៅផ្សាទំទើបអ៊ីអន ២ កាលពីថ្ងៃទី ២ ដល់ថ្ងៃ ៤ ខែ វិច្ឆិកា ថ្មីៗនេះ។

ការតាំងពិព័រណ៍បង្ហាញពីបច្ចេកវិទ្យា ធ្លាប់កើតមានច្រើនមកហើយក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្រាប់ទូរស័ព្ទចល័តវិញ អាចនិយាយបានថាជាលើកទី ១ ដែលអ្នកចូលរួមទស្សនាការតាំងពិព័រណ៍ដ៏កក្រើកមួយនេះ បានឃើញទូរស័ព្ទជាច្រើនម៉ូដែល ដែលកំពុងតែទទួលបានការពេញនិយមមានដូចជា OPPO F9, OPPO Find X ព្រមទាំងទទួលបានការសាកល្បងបច្ចេកវិទ្យាថ្មីៗរបស់ OPPO ផងដែរ។ 

ការតាំងពិព័រណ៍ទូរសព្ទចល័ត Oppo

អ្វីដែលកាន់តែពិសេសទៀតនោះ គឺការបានសាកល្បងជាមួយនឹងស្មាតហ្វូនម៉ូដែលកំពូលរបស់ក្រុមហ៊ុន Find X Lamborghini Edition ដែលវាមានតម្លៃរហូតដល់ទៅ ១៩៩៩ ដុល្លារ។ មានអ្នកគាំទ្រជាច្រើនបានចូលទៅធ្វើការសាកល្បង សួរនាំអំពីលក្ខណៈពិសេសនៃទូរស័ព្ទ ហើយក៏មានអ្នកដែសសម្រេចចិត្តជាវទូរស័ព្ទម៉ូដែល OPPO ជាច្រើនផងដែរ។

ការប្រព្រឹត្តទៅនៃកម្មវិធី ពិតជាមានភាពទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍មែនទែន ដែលនៅថ្ងៃទី ២ ខែវិច្ឆិកា មានការចូលរួមពីសំណាក់តារាកិត្តិយសល្បីៗដូចជា លោក ជា វណ្ណរិទ្ធ កញ្ញា ស៊ិន យូប៊ិន និងតារាហ្វេសប៊ុកដ៏ល្បីគឺ លោក ហេង វិសាល។

ហេង វិសាល ស៊ិន យូប៊ិន និង ជា វណ្ណរិទ្ធ
ហេង វិសាល ស៊ិន យូប៊ិន និង ជា វណ្ណរិទ្ធ

ចំណែកឯថ្ងៃទី ៣ វិច្ឆិកា វិញ គឺមានវត្តមានកំពូលតារាចម្រៀងដ៏ពេញនិយម អ្នកនាង ពេជ្រ សោភា និងគូស្នេហ៍ លោក ឆឹម សក្កដា រួមជាមួយនឹងពិធីការិនីដ៏ស្រស់សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។ 

ពេជ្រ សោភា ឆឹម សក្កដា ហ៊ិន ច័ន្ទនីរ័ត្ន
ពេជ្រ សោភា

លុះដល់ថ្ងៃបញ្ចប់នៃកម្មវិធីវិញ មានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេងពីរដួងគឺ លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។

រ៉េត ស៊ូហ្សាណា និង Step

ក្នុងឱកាសដ៏ពិសេសទាំងបីថ្ងៃនេះ យើងសង្កេតឃើញមានការចូលរួមរបស់អ្នកគាំទ្រជាច្រើនកុះករ ដែលពួកគាត់បានចូលរួមលេងហ្គេមកម្សាន្តឈ្នះរង្វាន់ សួរជាសំណួរ ក៏ដូចជាសុំថតរូបជាមួយនឹងតារាៗក្នុងដួងចិត្តរបស់ពួកគាត់។

ក្នុងកំឡុងពេលទាំងបីថ្ងៃនេះ ឃើញថាស្តង់តាំងពិព័រណ៍របស់ OPPO គឺមានភាពលេចធ្លោជាងគេ ហើយអ្នកគាំទ្រជាច្រើនសម្តែងនូវការពេញចិត្តជាខ្លាំង ហើយក៏រំពឹងថា ក្រុមហ៊ុន OPPO នឹងបង្កើតឱ្យមានកម្មវិធីបែបនេះឱ្យបានច្រើន ដើម្បីឱ្យពួកគាត់អាចទទួលបាននូវការយល់ដឹងអំពីផលិតផល OPPO ភាពរីករាយ និងឱកាសបានជួបជាមួយនឹងតារាៗក្នុងដួងចិត្តរបស់ពួកគាត់៕ 

ការតាំងពិព័រណ៍ទូរសព្ទចល័ត Oppo
ការតាំងពិព័រណ៍ទូរសព្ទចល័ត Oppo
ការតាំងពិព័រណ៍ទូរសព្ទចល័ត Oppo
ការតាំងពិព័រណ៍ទូរសព្ទចល័ត Oppo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]