ចាកាតា៖ កាលពីថ្ងៃទី៥ម្សិលមិញនេះ តារាសម្តែងប្រុសលំដាប់ជួបមុខលោក Lee Jung Suk បានបង្ហោះរូបភាពមួយសន្លឹកនៅព្រលានយន្តហោះ ចាកាតា ដោយនិយាយប្រាប់អ្នកគាំទ្រថាខ្លួនបានជាប់គាំង នៅទីនោះបន្ទាប់ពីកម្មវិធី Fan Meeting។

ក្នុងនោះដែរ លោកបាននិយាយរៀបរាប់ថា៖ “ខ្ញុំបានបញ្ចប់កម្មវិធី Fan Meeting យ៉ាងរលូនជាមួយនិងភាពសប្បាយរីករាយ ក៏ប៉ុន្តែខ្ញុំនិងក្រុមការងារបែរជាមានបញ្ហា នៅព្រលានយន្តហោះទៅវិញ”។ លោកបានបន្តទៀតថា “Agency មានឈ្មោះថា Yes24 ដែលជាអ្នកហៅពួកខ្ញុំមកទីនេះ បានប្រាប់ពួកខ្ញុំថា ពួកគេទទួលបានប្រាក់ចំណេញតិចជាងអ្វី ដែលពួកគេរំពឹងទុក។ 

ប៉ុន្តែរឿងទាំងនេះ គ្មានអ្វីត្រូវពាក់ព័ន្ធដែលត្រួវមកប្រាប់ពួកខ្ញុំទេ។ ពួកគេបានយក Passport របស់ពួកយើងទុក ហើយមិនឲ្យពួកយើងវិញនោះទេ។ ខ្ញុំសង្ឃឹមថា Yes24 និង ក្រុមការងាររបស់ពួកគេប្រញាប់ដោះស្រាយបញ្ហានេះ ឲ្យបានឆាប់រហ័ស។ ហើយខ្ញុំមិនដែលជួបរឿងបែបនេះពីមុនទេ ដូច្នេះហើយខ្ញុំក៏មិនដឹងគួរធ្វើយ៉ាងម៉េចដែរ”

ប្រភពបន្តបានឲ្យដឹងទៀតថា មូលហេតុដែលធ្វើឲ្យមានបញ្ហានេះកើតឡើង ដោយសារតែសំបុត្រចូលរួមកម្មវិធី Fan Meeting លោក Lee Jong Suk លក់បានតិចពេកជាងអ្វីដែលពួកគេរំពឹង ដូច្នេះហើយទើបពួកគេមិនសប្បាយចិត្ត និងបង្កឲ្យមានភាពមិនប្រក្រតីនេះកើតឡើង។

ហើយមកទល់ពេលនេះ លោក Lee Jongsuk បានចាកចេញពីទីក្រុង ចាកាតាហើយ បន្ទាប់ពីមានដំណោះស្រាយ យ៉ាងជាក់លាក់មួយ រវាងក្រុមការងារនិង Agency ដែលហៅពួកគេមក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Lee JongSuk
Lee JongSuk
Lee JongSuk ក្នុងកម្មវធី Fan Meeting
រូប Lee JongSuk បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]