ភ្នំពេញ៖ ទោះបីមិនទទួលបាននូវភាពជោគជ័យ នៅក្នុងការប្រលងបវរកញ្ញា Miss Grand International យ៉ាងណាក្តី ក៏បណ្តាអ្នកគាំទ្រជាច្រើន ចូលរួមលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង យ៉ាងអស់ពីសមត្ថភាពរបស់នាង នៅក្នុងការប្រលងកម្មវិធីដ៏សែនធំមួយនេះ។

ក្រោយបានមកកាន់មាតុភូមិវិញ ឃើញថាMiss Grand កម្ពុជា កញ្ញាឌី លីកា ត្រូវបានមហាជនជាច្រើនទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត មិនត្រឹមតែប៉ុណ្ណោះ នាងនៅតែបង្ហាញនូវស្នាមញញឹមទៅកាន់អ្នកគាំទ្ររូបនេះជានិច្ច ដែលបានខិតខំប្រឹងប្រែងនៅក្នុងការបោះឆ្នោតមួយនេះ។

ជាក់ស្តែង កាលពីពេលថ្មីទៅនេះដែរ បវរកញ្ញាដ៏មានរូបឆោមស្រស់ស្អាតរូបនេះ បានបង្ហាញខ្លូននៅក្នុងសម្លៀកបំពាក់ប្រពៃណីប៉ុន្មានឈុត យ៉ាងស្រស់ស្អាតយ៉ាងខ្លាំង មិនថាទម្រង់មុខ ក៏ដូចជាស្នាមញញឹមរបស់នាងនោះទេ មើលទៅពិតជាស្អាតសុភាព ប្រៀបបាននឹងរូបគំនូរយ៉ាងដូច្នោះ។

រាល់រូបភាពទាំងអស់ បានធ្វើឲ្យបណ្តាអ្នកគាំទ្រ សរសើរដល់នាងគ្រប់គ្នា ដែលមានរូបសម្រស់ពិតជាស្រស់ស្អាតមិនថាស្លៀកពាក់នូវឈុតអ្វីនោះទេ គឺតែងតែលេចធ្លោជានិច្ច៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Miss Grand កម្ពុជា កញ្ញាឌី លីកា
Miss Grand កម្ពុជា កញ្ញាឌី លីកា
Miss Grand កម្ពុជា កញ្ញាឌី លីកា
Miss Grand កម្ពុជា កញ្ញាឌី លីកា
ឌី លីកា តែងខ្លួនដើម្បីថតម៉ូត
ឌី លីកា តែងខ្លួនដើម្បីថតម៉ូត
ឌី លីកា ក្នុងសម្លៀកបំពាក់ប្រពៃណី
ឌី លីកា ក្នុងសម្លៀកបំពាក់ប្រពៃណី
ឌី លីកា ក្នុងសម្លៀកបំពាក់ប្រពៃណី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី លីកា