ថៃ៖ កាលពីយប់មិញនេះ តារាសម្តែងលោក Mike Angelo បានប្រារព្ធនូវពិធីខួបកំណើតទៅឲ្យអ្នកម្តាយជាទីស្រលាញ់របស់ខ្លួន នៅក្នុងទិដ្ឋភាពយ៉ាងអធិកអធម និងពោរពេញទៅដោយភាពរីករាយ បូករួមនឹងភ្ញៀវកិត្តិយសជាច្រើនបានចូលរួម។

ក្នុងឱកាសពិធីដ៏សប្បាយរីករាយនេះដែរ តារាសម្តែងថៃដ៏មានប្រជាប្រិយភាពរូបនេះ ក៏បានឆ្លៀតពេល កាន់តែធ្វើឲ្យម្តាយរបស់ខ្លួន រំភើបសឹងតែស្រក់ទឹកភ្នែក។

រីឯអ្នកចូលរួមនោះក៏រំភើបជំនួសម្តាយរបស់លោកមិនធម្មតា នៅពេលដែលឃើញតារារូបនេះ ធ្វើឲ្យម្តាយញញឹមយ៉ាងអស់ពីចិត្ត នៅក្នុងថ្ងៃពិសេស ក្រោយទទួលបានកាដូដ៏ធំមួយពីកូនប្រុស។

ទន្ទឹមនឹងនេះដែរ លោកក៏បានធ្វើការSurprise នូវកាដូរថយន្តស៊េរីទំនើបមួយគ្រឿងយ៉ាងថ្មីស្រឡាង ពណ៌ស ដែលបានត្រៀមរៀបចំឡើងយ៉ាងស្រស់ស្អាត ដែលជាអ្វីដែលខ្លួនធ្លាប់ប្រាថ្នាពីមុន ដើម្បីជូនអ្នកម្តាយជាទីស្រលាញ់របស់ខ្លួន។

បន្ទាប់ពីបានឃើញទង្វើក៏ដូចជាការខិតខំប្រឹងប្រែងរបស់លោក ដើម្បីឲ្យសុបិនមួយនេះក្លាយជាការពិតនោះ អ្នកគាំទ្រពិតជាសប្បាយរីករាយ និងរំភើបចំពោះលោកយ៉ាងខ្លាំង៕

សូមទស្សនារូបភាព ក្នុងពិធីខួបកំណើតម្តាយ Mike ខាងក្រោមនេះ៖

Mike និងម្តាយ
ខួបកំណើតម្តាយMike
ខួបកំណើតម្តាយMike
ខួបកំណើតម្តាយMike
Mike ជូនកាដូឡានឲ្យម្តាយ
Mike ជូនកាដូឡានឲ្យម្តាយ
Mike ជូនកាដូឡានឲ្យម្តាយ
Mike ជូនកាដូឡានឲ្យម្តាយ
Mike ជូនកាដូឡានឲ្យម្តាយ
Mike ជូនកាដូឡានឲ្យម្តាយ
Mike ជូនកាដូឡានឲ្យម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]