ចិន៖ បណ្តាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថាអតីតតារាសម្តែងស្រី ដ៏មានរូបសម្រស់ស្រស់ស្អាត លោកស្រី Yammie Lam បានស្លាប់បាត់បង់ជីវិត នៅក្នុងផ្ទះតែម្នាក់ឯងកាលពីថ្ងៃទី៣ ខែវិច្ចិកាកន្លងទៅនេះ។

យោងតាមសារព័ត៌មានជាច្រើន បានរៀបរាប់ថា ពេលដែលនាងបានស្លាប់ទៅ ក៏មានមិត្តបានចូលគោះទ្វាហៅជាច្រើនដង ក៏ប៉ុន្តែហាក់ដូចជាគ្មានសម្លេង ឬក៏សញ្ញាបញ្ជាក់ប្រាប់ថានាងនៅផ្ទះនោះទេ។ មិនបានប៉ុន្មានផង ពួកគេក៏បានសង្ស័យថាតារាស្រីរូបនេះ ប្រាកដជានៅក្នុងនេះ ហើយមានរឿងអ្វីកើតឡើងជាមិនខាន បន្ទាប់មកមិត្តរបស់នាងក៏បាន Call ហៅប៉ូលិសតែម្តង។

តាមរយៈការពិនិត្យកោសល្យវិច័យ ប៉ូលិសមិនទាន់បានរកឃើញមូលហេតុពិតប្រាកដនៃការស្លាប់របស់នាងនៅឡើយទេ ដូច្នោះហើយគឺត្រូវធ្វើការពិនិត្យ និងរកហេតុផលរយៈពេល២ ទៅ៣ថ្ងៃទៀតសិន ទើបអាចបង្ហាញហេតុផលពិតប្រាកដនៅពីក្រោយការស្លាប់របស់នាងបាន។

ខណៈដែលការស្លាប់របស់លោកស្រី Yammie Lam កំពុងត្រូវបានធ្វើការស៊ើបអង្កេត អ្នកគាំទ្រក៏មានការសោកស្តាយយ៉ាងខ្លាំង ដែលនាងបាត់បង់ទៅត្រឹមរយៈពេលដ៏ខ្លី ថែមទាំងចាកចេញទៅដោយមិនមានមូលហេតុច្បាស់លាស់ទៀត៕

លោកស្រី Yammie Lam កាលនៅជាតារា
លោកស្រី Yammie Lam កាលនៅជាតារា
លោកស្រី Yammie Lam កាលនៅជាតារា
លោកស្រី Yammie Lam កាលនៅជាតារា
លោកស្រី Yammie Lam បច្ចុប្បន្ន
លោកស្រី Yammie Lam បច្ចុប្បន្ន
លោកស្រី Yammie Lam បច្ចុប្បន្ន
ផ្ទះដែល លោកស្រី Yammie Lamស្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]