ឥណ្ឌូនេស៊ី៖ ក្រោយឧបទ្ទវហេតុធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីកាលពីចុងខែមុន ក្រុមមុជទឹកសង្គ្រោះបាននិងកំពុងសស្រាក់សស្រាំស្វែងរកសពជនរងគ្រោះ បំណែកយន្តហោះ ប្រអប់ខ្មៅទាំងពីរ និងសម្ភារផ្សេងៗ។ ជាអកុសល សមាជិកក្រុមសង្គ្រោះម្នាក់បានស្លាប់ក្នុងពេលបំពេញភារកិច្ច ខណៈសពជនរងគ្រោះទើបតែស្រង់បានចំនួន ៧២ ក្នុងចំណោម ១៨៩ នាក់ ហើយមានតែសពចំនួន ៤ ប៉ុណ្ណោះ ដែលគេអាចបញ្ជាក់អត្តសញ្ញាណបាន។ នេះបើតាមសារព័ត៌មាន Dailymail របស់ចក្រភពអង់គ្លេស។ 

យន្តហោះក្រុមហ៊ុន Lion Air

បុរសមុជទឹករូបនោះមានឈ្មោះ Syachrul Anto អាយុ ៤៨ ឆ្នាំ បានដួលសន្លប់បាត់ស្មារតីរហូតដល់ស្លាប់ បន្ទាប់ពីងើបឡើងគោកវិញ ក្រោយមុជទឹកដល់ទីតាំងបំណែកយន្តហោះ Lion Air Boeing 737 MAX ដែលរប៉ាត់រប៉ាយក្នុងបាតសមុទ្រជម្រៅជិត ៣០ ម៉ែត្រ។

ប្រធានក្រុមស្វែងរកនិងសង្គ្រោះឥណ្ឌូនេស៊ី Basarnas គឺលោក Muhammad Syaugi បានមានប្រសាសន៍ថា “យើងសូមចូលរួមរម្លែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតវីរបុរសនៃមនុស្សជាតិពីក្រុមមុជទឹកសង្គ្រោះឥណ្ឌូនេស៊ី”។  

អ្នកមុជទឹក Syachrul Anto កាលនៅរស់

គួរបញ្ជាក់ថា អ្នកព្យាយាមសង្គ្រោះគេបែរជាស្លាប់ខ្លួនឯងនេះ ធ្លាប់បំពេញបេសកកម្មក្នុងការស្វែងរកសាកសព បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia បានធ្លាក់នៅក្បែរឆ្នេរបរនេអូ កាលពីចុងឆ្នាំ ២០១៤។

ជុំវិញការស្លាប់នេះ គេយល់ថាគាត់ប្រហែលជាដួលស្លាប់ដោយសាររងសម្ពាធខ្លាំង ថ្វីបើមូលហេតុពិតប្រាកដទំនងជាមិនអាចរកឃើញឡើយ ព្រោះភាគីខាងគ្រួសារសពបានសម្រេចចិត្តមិនឱ្យគេធ្វើកុសលវិច្ច័យឡើយ។

គួរឱ្យដឹងថា អ្នកជំនាញយល់ថាគាត់មានអាការមួយដែលគេអាចហៅបាន៥យ៉ាងជាភាសាអង់គ្លេសគឺ Decompression Sickness (DCS), Divers’ Disease, The Bends, Aerobullosis, ឬ Caisson Disease។ អាការនេះកើតឡើងដោយសារឧស្ម័នដែលរលាយ បានប្រែជាពពុះនៅក្នុងរាងកាយអ្នកមុជទឹក ពេលរងសម្ពាធទឹកខ្លាំង៕ 

ប្រពន្ធអ្នកមុជទឹកដែលបានស្លាប់
ទិដ្ឋភាពបំណែកយន្តហោះក្រោមសមុទ្រ
ទិដ្ឋភាពបំណែកយន្តហោះក្រោមសមុទ្រ
កង់យន្តហោះដែលស្រង់បាន
កង់យន្តហោះដែលស្រង់បាន
សពដែលគេសម្គាល់អត្តសញ្ញាណបាន
សពដែលគេសម្គាល់អត្តសញ្ញាណបាន

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]