ភ្នំពេញ៖  ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងរួចមកហើយថា បេក្ខភាពកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២ ប្អូនប្រុសឆេង ប្រសិទ្ធ មិនត្រឹមមានសមត្ថភាពបញ្ចេញសម្លេងល្អនោះទេ ថែមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រ ដែលពេញចិត្តទៅលើការតែងខ្លួនរបស់គេគ្រប់គ្នាទៀតផង។

ត្រឹមមួយរយៈពេលដ៏ខ្លី កុមារាមុខស្រស់សង្ហាប្រៀបដូចកូនកាត់រូបនេះ ទទួលបានប្រជាប្រិយភាព មានហ្វេនច្រើនចាំគាំទ្ររាល់ពេលឡើងច្រៀងម្តងៗ ជាពិសេសគេកត់សម្គាល់ឃើញការតែងខ្លួនដូចតារាកូរ៉េយ៉ាងដូច្នោះដែរ។ ជាក់ស្តែងមានអ្នកគាំទ្រខ្លះបានបង្ហាញរូបភាពស្ទីលតែងខ្លួនរបស់តារាកូរ៉េ លោក Rain ជាមួយនឹងការប្រៀបធៀបយ៉ាងស្រដៀងគ្នា មិនថាមុខមាត់ និងសម្លៀកបំពាក់គ្រឿងលម្អម៉ូតសក់ជាដើម។

ក្រោយឃើញភាពស្ទាយ៍ស្រដៀងបែបនេះ មហាជននាំគ្នាភ្ញាក់ផ្អើល និងស៊ែរតៗគ្នាពេញបណ្តាញសង្គម ព្រោះប្អូនប្រុសនៅក្មេងមែនពិត តែការតែងខ្លួនសង្ហាមិនចាញ់តារាៗប៉ុន្មាននោះទេ ហើយអាចជាហ្វេនរបស់លីយ៉ុងជេផងក៏មិនដឹង។

គួរបញ្ជាក់ផងដែរ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញនេះ កុមារា ឆេង ប្រសិទ្ធ មិនបានទទួលជ័យជម្នះនោះទេ ក៏ប៉ុន្តែមហាជននៅតែបន្តគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ប្អូនប្រុសជានិច្ច៕

រូបភាពពី៖ ហ្វេសប៊ុក

សូមទស្សនរូបភាពខាងក្រោមនេះ៖

សម្លៀកបំពាក់ឆេង ប្រសិទ្ធ យប់មិញ
សម្លៀកបំពាក់ឆេង ប្រសិទ្ធ យប់មិញ
សម្លៀកបំពាក់ឆេង ប្រសិទ្ធ យប់មិញ
សម្លៀកបំពាក់ឆេង ប្រសិទ្ធ សប្តាហ៍មុន
សម្លៀកបំពាក់ឆេង ប្រសិទ្ធ សប្តាហ៍មុន
សម្លៀកបំពាក់ឆេង ប្រសិទ្ធិ សប្តាហ៍មុន
សម្លៀកបំពាក់ឆេង ប្រសិទ្ធ សប្តាហ៍មុន
សម្លៀកបំពាក់ឆេង ប្រសិទ្ធ សប្តាហ៍មុន
សម្លៀកបំពាក់ឆេង ប្រសិទ្ធ សប្តាហ៍មុន
សម្លៀកបំពាក់ឆេង ប្រសិទ្ធ សប្តាហ៍មុន
សម្លៀកបំពាក់ របស់តារាកូរ៉េ Rain
សម្លៀកបំពាក់ របស់តារាកូរ៉េ Rain
សម្លៀកបំពាក់ របស់តារាកូរ៉េ Rain
សម្លៀកបំពាក់ របស់តារាកូរ៉េ Rain

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]