កំពត៖ មេបញ្ជាការ អាវុធហត្ថ (អ.ហ)  ស្រុកឈូក ខេត្តកំពត ត្រូវបានគេ រាយការណ៍ថា បានស្លាប់ ក្រោយ ពីមានជនសង្ស័យ បានបាញ់ប្រហារ ខណៈជនរងគ្រោះ នៅក្នុងរថយន្ត តែម្នាក់ឯង កាលពីវេលាម៉ោង ៧៖៣០នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅផ្លូវជាតិលេខ៣ ត្រង់ផ្លូវបំបែក ទៅបានាវ ក្នុងភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ដែលសមត្ថកិច្ច បានសន្និដ្ឋានជា ជំហានដំបូង គឺសង្ស័យជារឿងគំនុំ។

អធិការនគរបាល ស្រុកឈូក លោក ព្រំ វាសនា បានថ្លែងឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អូ ចន មានតួនាទីជា មេបញ្ជាការ អ.ហ ស្រុកឈូក ហើយត្រូវបានគេបាញ់ សម្លាប់ចំនួន៥គ្រាប់ ខណៈជនរងគ្រោះ នៅក្នុងរថយន្ត ។

លោក ព្រំ វាសនា បានបន្តថា ក្រោយបាញ់ ប្រហារ ពីសំណាក់ក្រុមឃាតករ រួចមក ជនរងគ្រោះ មិនទាន់ស្លាប់ទេ ពោលនៅមានដង្ហើម ប៉ុន្តែបានដាច់ ខ្យល់ស្លាប់ ខណៈបញ្ជូនទៅ កាន់មន្ទីរពេទ្យ ។

បើតាមអធិការ នគរបាលស្រុក ឈូក ការបាញ់សម្លាប់ ជនរងគ្រោះខាងលើនេះ សង្ស័យរឿងគំនុំ ខណៈសមត្ថកិច្ច ជំនាញ បាននិងកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ ជនដៃដល់ ។

លោក ព្រំ វាសនា បានបន្តថា ជារៀងរាល់ថ្ងៃ ជនរងគ្រោះតែងតែ ឈប់រថយន្ត នៅកន្លែង កើតហេតុ ស្រាប់តែថ្ងៃកើតហេតុ មានរឿងយ៉ាង ដូច្នេះកើតឡើង តែម្តងទៅ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]