កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Lisa ត្រូវបានគេដឹងថា គឺជាជនជាតិថៃដំបូងគេបង្អស់ ដែលបានក្លាយខ្លួនជាតារាកំពុងមានប្រជាប្រិយម្នាក់ ប្រចាំផលិតកម្មយក្ស YG Entertainment ។

ជាការពិតណាស់ សមត្ថភាព បូករួមទាំងទេពកោសល្យដុងសិល្បៈពីកំណើត មិនថាតែការរាំ ច្រៀង រ៉េប ឬក៏អត្តចរិករួសរាយក្រមិចក្រមើមនោះទេ សុទ្ធតែជាចំណុចដែលធ្វើឲ្យអ្នកគាំទ្រស្រលាញ់ពេញចិត្តទាំងអស់។ 

មិនថាយ៉ាងណា បើក្រឡេកមកចាប់អារម្មណ៍ ពីរូបថតមិនប៉ុន្មានសន្លឹកខាងក្រោមនេះវិញ បានឲ្យឃើញថា Lisa អាចផ្លាស់ប្តូរខ្លួនឯងបានភ្លាមៗ ជាពិសេសគឺការលេងទឹកមុខ ឲ្យតែនាងបានតុបតែងខ្លួនជាមួយនឹងគ្រឿង Make Up ម្តងៗ។

ប៉ុន្តែមិនថាយ៉ាងណា បើទោះបីជាតារាស្រីរូបនេះ មានការប្រែប្រួលទឹកមុខប្រែទៅជាស៊ិចស៊ីឬកាច ក្រោយពេលតុបតែងមុខយ៉ាងណាក្តី ប៉ុន្តែចំពោះអត្តចរិករបស់តារាស្រីរូបនេះពេលនៅខាងក្រៅវិញ គឺនៅតែក្រមិចក្រមើមគួរឲ្យស្រលាញ់ដដែរ ៕

Lisa ពេលតែងខ្លួន
Lisa ពេលតែងខ្លួន
Lisa ពេលតែងខ្លួន
Lisa ពេលតែងខ្លួន
Lisa សម្រស់ធម្មជាតិ
Lisa សម្រស់ធម្មជាតិLisa សម្រស់ធម្មជាតិ
Lisa សម្រស់ធម្មជាតិ
Lisa សម្រស់ធម្មជាតិ
Lisa សម្រស់ធម្មជាតិ
Lisa សម្រស់ធម្មជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]