ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្តែងស្រីដែលមានវាសនាខ្ពស់ អ្នកនាង Janie ក្រោយបានរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីវ័យក្មេងរួចមក ឃើញថាជីវិតរបស់តារាស្រី​រូបនេះ កាន់តែមានសុភមង្គល ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្ដែង តាមរយៈរូបថតជាច្រើនសន្លឹក ដែលតារាស្រី អ្នកនាង Janie បានបង្ហាញពីសកម្មភាពក្នុងការរៀបចំពិធី Surprise ខួបកំណើត នៅក្នុងឆ្នាំដំបូង ដល់ស្វាមីជាទីស្រលាញ់របស់នាង បើទោះបីមិនមែនជាពិធីអធិកអធមក៏ពិតមែន ប៉ុន្តែសង្កេតឃើញថា ស្វាមីរបស់អ្នកនាងមានភាពសប្បាយរីករាយជាខ្លាំង ដោយឃើញភរិយាខ្លួនបានរៀបចំកម្មវិធី យ៉ាងពិសេសសម្រាប់រូបលោកបែបនេះ។

យ៉ាងណាមិញ នៅក្នុងនោះដែរ អ្នកនាង Janie ក៏មិនភ្លេចផ្ដល់ស្នាមថើបយ៉ាងផ្អែមល្ហែម រួមទាំងបានជូននំខេកដ៏ស្រស់ស្អាតឲ្យស្វាមីរបស់នាង យ៉ាងរ៉ូមែនទិក ដែលធ្វើឲ្យមហាជនឃើញហើយ ចង់លើសជាតិស្ករតែម្ដង។

ទន្ទឹមជាមួយគ្នានោះដែរ ក៏មានទស្សនិកជនជាច្រើន បានបង្ហាញក្ដីរំភើបជំនួសនាង ក្រោយបានឃើញរូបភាពដ៏មានសុភមង្គលរបស់នាង និងស្វាមី ដែលពោរពេញទៅដោយក្ដីសុខ គួរជាទីឲ្យច្រណែនផងដែរ ៕

សូមទស្សនាកម្រងរូបភាពខាងក្រោម៖ 

Janie
Janie និងស្វាមី
Janie និងស្វាមី
Janie និងស្វាមី
Janie និងស្វាមី
Janie និងស្វាមី
Janie និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]