បរទេស៖ បន្ទាប់ពី ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានជួយក្រុម Real Madrid ឈ្នះពានរង្វាន់ក្របខណ្ឌ Champions League ចំនួន៣លើកជាប់ៗគ្នារួចមក រូបគេក៏សម្រេចចិត្តចាកចេញពីក្លិបយក្សអេស្ប៉ាញមួយនេះ ដើម្បីផ្លាស់មកចូលរួមជាមួយក្រុម Juventus សម្រាប់រដូវកាលថ្មីនៅក្នុងតម្លៃ ១០៥លានផោន។

យ៉ាងណាមិញ ខ្សែប្រយុទ្ធឆ្នើមវ័យ៣៣ឆ្នាំរូបនេះ នៅតែអាចធ្វើបានកំណត់ត្រាពិសេសចំនួន៤ សម្រាប់ឆ្នាំ២០១៨ នេះ ដោយក្នុងនោះរួមមានដូចខាងក្រោម៖

១. Ronaldo អាចទាត់បាល់បញ្ចូលទីនៅក្នុងការប្រកួតអន្តរជាតិចំនួន៩កម្មវិធីផ្សេងៗគ្នារួមមាន៖ Euros 2004, World Cup 2006, Euros 2008, World Cup 2010, Euros 2012, World Cup 2014, Euros 2016, Confederations Cup 2017, World Cup 2018 ។

Cristiano Ronaldo

២. Ronaldo ជាកីឡាករដែលមានវ័យលើស ៣០ឆ្នាំ ប៉ុន្តែរូបគេមានតម្លៃខ្លួនថ្លៃជាងគេក្រោយផ្ទេរទៅក្រុម Juventus នៅក្នុងតម្លៃ ១០៥លានផោន ។

Cristiano Ronaldo
Cristiano Ronaldo

៣. Ronaldo អាចបំបែកកំណត់ត្រាអ្នកទាត់បញ្ចូលទីច្រើនជាងគេគឺរហូតដល់ ៨៥គ្រាប់ឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ប្រចាំនៅទ្វីបអឺរ៉ុប។

Cristiano Ronaldo

៤. Ronaldo គឺជាកីឡាករដំបូងគេដែលអាចឈ្នះពានរង្វាន់ Champions League ចំនួន ៥ដង ពោលគឺ កាលពីរូូបគេនៅជាកីឡាកររបស់ក្រុម Manchester United គេធ្លាប់ឈ្នះពានរង្វាន់នេះបានម្តង និងតែក្រោយរូបគេផ្លាស់មក Real Madrid គេអាចឈ្នះពាននេះបាន ៤ដងបន្ថែមទៀត ៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]