សិង្ហបុរី៖ សិង្ហបុរីត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ និងមានសោភ័ណភាពស្អាតបំផុតនៅក្នុងទ្វីបអាស៊ី។ ប្រសិនបើអ្នកធ្លាប់ទៅលេងសិង្ហបុរី អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាប្រទេសនេះពិតជាស្អាតម្ល៉េះ គ្មានសំរាមនៅតាមដងផ្លូវ ហើយប្រជាពលរដ្ឋនៅទីនោះ ពិតជាគោរពច្បាប់ខ្លាំងមែនទែន។

ឈប់ឆ្ងល់ទៀតទៅ ព្រោះថ្ងៃនេះយើងនឹងបកស្រាយពីមូលហេតុដែលធ្វើឲ្យប្រទេសកូននាគអាស៊ីនេះមានសោភ័ណភាពស្អាតដូចខាងក្រោមនេះ។

សិង្ហបុរីបានចាត់វិធាការយ៉ាងតឹងរ៉ឹងបំផុតចំពោះបញ្ហាសំរាមនេះអស់រយៈពេល ៥០ឆ្នាំមកហើយ។ វាជាចំណែក នៃផែនការរបស់អតីតនាយករដ្ឋមន្ត្រី និងស្ថាបនិកនៃប្រទេសសិង្ហបុរីលោកលី ក្វាន់យូ ដោយលោកបានចែងច្បាប់ក្នុងការផាកពិន័យយ៉ាងតិចបំផុត ២១៧ដុល្លារអាមេរិកចំពោះការចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់ ការខាកស្តោះទឹកមាត់នៅតាមដងផ្លូវ រូមទាំងការជក់បារីនៅទីសារធារណៈផងដែរ។ 

រូបតំណាង

បន្ថែមពីនេះទៀត ក៏មានក្រុមអ្នកស្ម័គ្រចិត្តដើរប្រមូលសំរាមជាញឹកញាប់ដែរ អ្វីដែលពិសេសទៀតនោះគឺថា បច្ចុប្បន្ននេះសិង្ហបុរីក៏បានចំណាយទឹកប្រាក់ជាង ៨៧លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំលើសេវាសម្អាតទីក្រុងផងដែរ។

មូលហេតុគឺមិនមែនគ្រាន់តែដើម្បីថែរក្សាសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីការពារមនុស្ស និងសត្វពីការចម្លងមេរោគដោយមូសខ្លា ព្រោះសំរាមអាចទាក់ទាញមូសខ្លា និងសត្វចង្រៃជាច្រើនទៀត។ នៅក្នុងខែមិថុនា និងតុលា ហានិភ័យនៃអ្នកកើតជំងឺគ្រុនឈាមមានអត្រាខ្ពស់ ដូច្នេះបានជារាជរដ្ឋាភិបាលព្យាយាមគ្រប់គ្រងបញ្ហានេះ។

នៅក្នុងឆ្នាំ១៩៦៨ មានយុទ្ធនាការសាធារណៈជាបន្តបន្ទាប់ដើម្បីថែរក្សាសោភណ្ឌភាពរបស់ប្រទេសសិង្ហបុរី ហើយនៅចន្លោះឆ្នាំ ២០១០ និង ២០១៤ ទឹកប្រាក់ជាង ៣លានដុល្លារអាមេរិក ត្រូវបានវិនិយោគជារៀងរាល់ឆ្នាំ លើការសម្អាតសំរាមទាំងអស់នេះ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

រូបតំណាង

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]