កូរ៉េខាងត្បូង ៖ បច្ចុប្បន្ននេះ BTS គឺជាក្រុមតារា Kpop ដ៏ពេញនិយម ទូទាំងពិភព​លោក ដែលក្រុមចម្រៀងបុរស មួយក្រុមនេះ បានចាប់ផ្តើមជីវិតជា តារាដំបូង តាំងពីខែមិថុនា ឆ្នាំ ២០១៣ មកម្លេះ។ បើគិតមកពេលនេះ ពួកគេទទួលបាន បទពិសោធន៍ក្នុងវិស័យនេះ រយៈពេល ៥ ឆ្នាំមកហើយ។ ការប្រែខ្លួនរបស់ពួកគេ ពីក្មេងប្រុសដែលជាតារាចំណូលថ្មី ទៅជាតារាល្បីដែលមានកេរ្តិ៍ឈ្មោះ បោះសម្លេង ពាសពេញពិភពលោកបែបនេះ វាពិតជារឿងគួរឲ្យ មានមោទនភាពខ្លាំងណាស់។

ខាងក្រោមនេះ ជាចំណុចប្រែប្រួលមួយចំនួន របស់ពួកគេក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព BTS
រូបភាព BTS

១. RM

RM ផ្លាស់ប្ដូរច្រើនណាស់ ទាំងការតុបតែងខ្លួន និងរូបរាង។ មើលទៅលោក ហាក់ដូចជា មានភាពចាស់ទុំជាងមុន នៅពេលដែលលោក ពាក់វ៉ែនតា។ ប៉ុន្តែអ្នកគាំទ្រនិយាយថា លោកសង្ហាជាមុនច្រើន។ 

ក្នុងនោះដែរ ឈ្មោះនៅលើឆាករបស់លោក ក៏បានផ្លាស់ប្តូរ ពី Rap Monster មកជាឈ្មោះខ្លីៗថា RM។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមជាមេក្រុមដ៏ល្អម្នាក់ លោកបានរួមចំណែក ធ្វើឲ្យ BTS កាន់តែមានភាពលេចធ្លោ និងល្បីល្បាញ ដោយការចូលរួមបង្ហាញពីសមត្ថភាពនៅក្នុង កម្មវិធីធំៗលំដាប់ជាតិ ជាច្រើនផងដែរ។  

រូបភាព RM
រូបភាព RM

២. Jin

ពីដំបូងឡើយ Jin មិនសូវមាន ចំណុចច្រៀងច្រើនទេ នៅក្នុងចម្រៀងមួយបទៗ ជាហេតុធ្វើឲ្យ អ្នកគាំទ្រមួយចំនួន មិនទាន់បានដឹងច្បាស់ ពីថាមពលនៃសម្លេងរបស់លោក។ ប៉ុន្តែថ្មីៗនេះ Epiphany ដែលជាបទចម្រៀងទោលរបស់លោក បានស្រាយ ចំងល់ ក្នុងចិត្តរបស់អ្នកគាំទ្រ ធ្វើឲ្យពួកគេដឹងថា Jin អាចច្រៀងបានពីរោះកម្រិតណា។

មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននេះ Jin គឺជា worldwide handsome សម្រាប់ក្រុមអ្នកគាំទ្រ ដោយលោកត្រូវបាន ទទួលស្គាល់ថា ជាមនុស្សដែលមានគំនិត សុទិដ្ឋិនិយមបំផុត ថែមទាំងជាមនុស្សសំខាន់ម្នាក់ ដែល BTS មិនអាចខ្វះបាន ថែមទៀតផង។  

រូបភាព Jin
រូបភាព Jin

៣. Suga

Suga មិនបានផ្លាស់ប្ដូរច្រើនទេ តាំងពីឆ្នាំ ២០១៣ មកដល់ពេលនេះ។ លោកនៅតែជាមនុស្សដែលមានសមត្ថភាព ដែលការរ៉េបរបស់លោក ត្រូវបានទទួលស្គាល់។ អ្វីដែលប្លែកបំផុតនោះគឺ លោកមើលទៅ ហាក់បីដូចជា បង្ហាញស្នាមញញឹម និងភាពរីករាយច្រើនជាងមុន ជាមួយសមាជិកក្រុម និងអ្នកគាំទ្រ។ ខុសប្លែកពីមុន ដែលលោកតែងតែរក្សាទឹកមុខម៉ឺងម៉ាត់ ជានិច្ច។ 

រូបភាព Suga
រូបភាព Suga

៤. J-Hope

J-Hope កាលពីមុន តែងតែបង្ហាញខ្លួន ជាមួយនឹងឈុតខ្មៅ បង្កប់ទៅដោយ អាថ៌កំបាំងខុសពីបច្ចុប្បន្ន លោកមើលទៅស្រស់ស្រាយ ដូចជាព្រះអាទិត្យដែលតែងតែបញ្ចេញពន្លឺ នៅក្នុងក្រុម។ ចំណែកសមត្ថភាពរបស់លោក ក៏កាត់តែរីកចម្រើនផងដែរ។ 

រូបភាព J-Hope
រូបភាព J-Hope

៥. Jimin

Jimin ចាប់ផ្ដើមដំបូង ជាមួយនឹងទឹកមុខ ដូចជាអ្នកលេង ដែលកាចសាហាវ។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ភាពទន់ភ្លន់របស់លោក បានធ្វើឲ្យក្រុមអ្នកគាំទ្រ រំភើបចិត្តមិនតិចនោះទេ។ នៅលើឆាក Jimin អាចមានស៉ិចស៊ីខ្លាំងបន្តិចមែន ប៉ុន្តែនៅក្រៅឆាក លោកត្រូវបានគេស្គាល់ថា ជាមនុស្សដែលគួរឲ្យស្រលាញ់ និងទន់ភ្លន់ចំពោះអ្នកគាំទ្របំផុត។

ក្នុងនោះដែរ មកដល់បច្ចុប្បន្ននេះ Jimin ហាក់ដូចជា មានឱកាសបង្ហាញពី ជំនាញនៃការរាំ របស់ខ្លួន ច្រើនជាងមុន។ ការផ្លាស់ប្ដូរនេះ ធ្វើឲ្យក្រុមអ្នកគាំទ្រ កាន់តែមានទំនុកចិត្ត លើ Jimin។ 

រូបភាព Jimin
រូបភាព Jimin

៦. V

V ក៏មិនខុសពី សមាជិកដទៃទៀតដែរ លោកបានចាប់ផ្ដើម ចម្រៀងដំបូង ជាតួអង្គក្មេងប្រុសដែលកាចសាហាវ ប៉ុន្តែបច្ចុប្បន្ន លោកមានឱកាសច្រើន ក្នុងការបង្ហាញអ្នកគាំទ្រ ពីចរិតលក្ខណៈពិតរបស់លោក មិនថានៅលើឆាក ឬនៅខាងក្រៅនោះទេ។ V គឺជាបុរសក៏កក់ក្ដៅ ដែលតែងតែញញឹម សម្លឹងមើលទៅកាន់ អ្នកគាំទ្រគ្រប់គ្នា នៅលើឆាក ដ៏អស្ចារ្យរបស់ពួកគេ។

V ផ្លាស់ប្ដូរច្រើន ទៅតាមវ័យរបស់លោក សមាជិកក្នុងក្រុម តែងតែនិយាយថា V នៅតែជាកូនក្មេងដែលលេងច្រើន នៅក្នុងក្រុម ប៉ុន្តែលោកក៏ជាមនុស្សដែល មិនងាយនឹងបង្ហាញអារម្មណ៍ ចេញមកខាងក្រៅផងដែរ។ 

រូបភាព V
រូបភាព V

៧. Jungkook

កូនពៅរបស់ក្រុម BTS បានធំធាត់ឡើង ពីក្មេងជំទង់ធម្មតាៗម្នាក់ រហូតក្លាយជាកម្លោះពេញវ័យ ដែលមានមនុស្សចាប់អារម្មណ៍ច្រើន។

ប៉ុន្មានឆ្នាំមកនេះ Jungkook បានធ្វើឲ្យ អ្នកគាំទ្រឈ្លក់វង្វេងយ៉ាងខ្លាំង ជាមួយការច្រៀងរាំ និងការរាំរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ មួយរយៈក្រោយមកនេះ លោកថែមទាំងបាន បង្កើននូវទេពកោសល្យរបស់លោក ទាំងការច្រៀង ជាភាសាអង់គ្លេសទៀតផង។ ក្រៅពីនេះ លោកក៏បានបង្កើនចំណេះដឹង ផ្នែកបច្ចេកទេសថត និងកាតវីដេអូ ព្រមទាំងការសរសេរ បទចម្រៀងផងដែរ។ 

រូបភាព Jungkook
រូបភាព Jungkook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]