ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ បានបណ្តុះបណ្តាល កូនប្រុសទាំង៣របស់ខ្លួនតាំងតែពីក្មេង ដោយមានការឡើងឆាកច្រៀង នៅក្នុងការប្រគំតន្ត្រីនានា ដើម្បីបង្ហាញពីសមត្ថភាពដ៏ល្អ មានដុងពីកំណើតរបស់ខ្លួន។

មកទល់នឹងពេលនេះ តារាប្រុសរូបនេះក៏បានដឹកដៃកូនប្រុសរបស់ខ្លួនសុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ចូលទៅក្នុងផលិតផលរួម ដែលក្នុងនោះក៏ទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន មិនត្រឹមតែប៉ុណ្ណោះត្រឹមតែមួយរយៈពេលដ៏ខ្លី អ្នកទាំង៣ក៏ សន្ទុះអ្នកគាំទ្រច្រើនមិនចាញ់តារារៀមច្បងប៉ុន្មាននោះទេ។

ដោយឡែក កាលពីពេលថ្មីៗនេះ អ្នកគាំទ្ររបស់តារាវ័យក្មេង សុវត្ថិ មុនីនាគ បានគាស់កកាយនូវវីដេអូចាស់ៗរបស់លោក នៅក្នុងការប្រគុំតន្រ្តីមួយ ដែលបានឡើងបកស្រាយបទចម្រៀងមួយបទ«ស្អប់ខ្លួនឯង» យ៉ាងពីរោះ ស្រែកបានយ៉ាងល្អ។

ចំណែកឯ ការតែងខ្លួនវិញក៏ស្រស់សង្ហាតាំងតែពីក្មេងតែម្តង ដូច្នោះហើយក្រោយពីបានទស្សនាវីដេអូមួយនេះ អ្នកគាំទ្រក៏បានសរសើរដល់លោក ដែលមានដុងជាអ្នកសិល្បៈតែងពីក្មេងតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ កាលពីក្មេង
សុវត្ថិ មុនីនាគ កាលពីក្មេង
សុវត្ថិ មុនីនាគ កាលពីក្មេង
សុវត្ថិ មុនីនាគ កាលពីក្មេង
សុវត្ថិ មុនីនាគ កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ