អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិបអធិរាជស Real Madrid កីឡាករ Mariano Diaz បានធ្វើការថ្លែងអំណរគុណទៅដល់គ្រូបង្វឹកលោក Julen Lopetegui ដែលត្រូវបានក្លិបបណ្ដេញចេញកាលពីថ្ងៃ ច័ន្ទ កន្លងទៅ ក្រោយពីលោកដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អទាល់តែសោះសម្រាប់រដូវកាលថ្មីនេះ។

Mariano Diaz និង Julen Lopetegui
Mariano Diaz និង Julen Lopetegui

អតីតខ្សែប្រយុទ្ធក្រុម Lyon របស់បារាំងនេះបាន ធ្វើការអរគុណទៅដល់លោក Julen ដែលបានផ្តល់ឱកាសឲ្យរូបគេជាលើកទី ២មកកាន់ទឹកដីអេស្ប៉ាញជាមួយក្លិប Real Madrid ក្រោយពីលោកត្រូវបានក្លិបបណ្ដេញចេញ កាលពីថ្ងៃ ច័ន្ទ កន្លងទៅយ៉ាងឆាប់រហ័សក្រោយជួបរឿងខកចិត្តក្នុងជំនួប El Clasico ជាមួយក្រុម Barcelona ដោយលទ្ធផល ៥-១ ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ អាចដឹកនាំក្រុមម្ចាស់ជើងឯកក្របខណ្ឌ Champions League ចំនួន ១៣សម័យកាលបានតែ ១៤ប្រកួតប៉ុណ្ណោះ ចាប់តាំងពីក្លិបបានលក់ខ្សែប្រយុទ្ធ Cristiano Ronaldo ទៅឲ្យក្រុម Juventus នៅក្នុងតម្លៃ ១០០លានផោន ហើយទម្រង់លេងក៏មានការធ្លាក់ចុះយ៉ាងក្នុងពេលអវត្តមានតារាឆ្នើមប្រចាំក្រុមយក្សអេស្ប៉ាញមួយនេះ។

Mariano បានសរសេរនៅលើបណ្តាញសង្គម Twitter របស់គេថា៖ «ខ្ញុំសូមអរគុណដល់លោក Julen Lopetegui ដែលជាមនុស្សតែម្នាក់គត់ ដែលបានជួយឱ្យខ្ញុំអាចវិលត្រលប់មកផ្ទះវិញបាន។ ខ្ញុំសូមជូនពរឱ្យលោកគ្រូជួបតែរឿងល្អបំផុតសម្រាប់អនាគត។ ហើយឥឡូវនេះពួកយើងត្រូវតែប្រឹងប្រយុទ្ធឲ្យបានខ្លាំងជាងមុន ដើម្បីយកឈ្នះស្ថានភាពដ៏អាក្រក់មួយនេះ»។

Mariano Diaz និង Julen Lopetegui
Mariano Diaz និង Cristiano Ronaldo

គួរឲ្យដឹងផងដែរ ថាម្ចាស់អាវលេខ ៧ថ្មីរបស់ក្រុមអធិរាជស Real Madrid នេះអាចស៊ុតបញ្ចូលទីបានតែ ១គ្រាប់ប៉ុណ្ណោះក្នុងចំណោមការបង្ហាញខ្លួន ៥ដងចាប់តាំងពីរូបគេបានផ្លាស់ពីក្រុម Lyon មកកាន់ទឹកដីអេស្ប៉ាញ ដោយកាលនោះក្រុមរបស់គេបានលត់ក្រុម Roma ក្នុងក្របខ័ណ្ឌ Champions League ដោយលទ្ធផល ៣-០៕

Mariano Diaz
Mariano Diaz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]