ចិន៖ យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយឲ្យដឹងថា មានឧបទ្ទវហេតុមួយបានកើតទ្បើងនៅលើផ្លូវហាយវ៉េ នៅទីក្រុង Xinyu ខេត្តជៀងស៊ី កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយមានក្មេងប្រុសម្នាក់បានបុកនឹងរបារកាត់ទទឹងផ្លូវយ៉ាងពេញទំហឹង បង្កឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

តាមប្រភពវីដេអូដែលត្រូវបានថតដោយអ្នកដំណើរនៅទីនោះបានឲ្យដឹងថា ក្មេងប្រុសម្នាក់នោះកំពុងតែអង្គុយលើដំបូលទ្បាន ក្រោយមក ដល់ផ្លូវដែលមានរបារកាត់ទទឹងផ្លូវនៅពីលើ គេមិនបានចូលក្នុងទ្បានវិញទេ ផ្ទុយទៅវិញគេនៅតែបន្តអង្គុយលើដំបូងទ្បាន ចុងក្រោយក៏ត្រូវបានបុកនឹងរបារកាត់ទទឹងផ្លូវយ៉ាងពេញទំហឹង រួចក៏ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

យ៉ាងណាមិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចិន យើងពុំទាន់ដឹងពីមូលហេតុដោយថា ហេតុអ្វីបានជាក្មេងនេះមិនចូលទ្បានវិញទេ ឬហេតុអ្វីបានជាឪពុកម្តាយរបស់គេមិនចាប់គេចូលក្នុងទ្បានវិញ៕  

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

មុនពេល និងអំឡុងពេលកើតហេតុ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]