ភ្នំពេញ៖ បើនិយាយពីលោក សុវត្ថិ មុនីនាគ ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់ហើយ ព្រោះថាតារាចម្រៀងវ័យក្មេងរូបនេះ ពិតជាមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន ជាមួយបទចម្រៀងពីរោះៗរបស់លោក ដូចជាបទទោល និងបទចម្រៀងរួមជាមួយបងប្អូន និងលោកព្រាប សុវត្ថិ ជាដើម។

ដោយឡែក កាលពីថ្មីៗនេះវិញ មានរឿងដែលគួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម ដោយផ្អែកលើគណនីយូធូបមួយ បានបង្ហោះវីដេអូរបស់លោក សុវត្ថិ មុនីនាគ ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញចរិតពិតរបស់តារាចម្រៀងវ័យក្មេងនេះ នៅខាងក្រៅ។

តួយ៉ាង ចំពោះវីដេអូប្រមាណជា៣នាទីនោះ បានឲ្យឃើញថា ចរិតពិតរបស់លោក សុវត្ថិ​ មុនីនាគ ពិតជារួសរាយខ្លាំងមែនទែន ហើយថែមទាំងគួរឲ្យស្រលាញ់នៅពេលដែលលោក និយាយលេងបែបកំប្លែងៗជាមួយក្មេងៗ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះហើយ មហាជនជាច្រើនបានលាន់មាត់សរសើររូបលោកមិនដាច់ពីមាត់ ព្រោះថាតារាចម្រៀងរូបនេះ ចរិតនៅខាងក្រៅពិតជារួសរាយមិនធម្មតានោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ ជាមួយក្មេងៗ
សុវត្ថិ មុនីនាគ ជាមួយក្មេងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ