ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងដែលប្រិយមិត្តមួយចំនួនស្គាល់ថាជាតារាចម្រៀងកំពូលទើស លោក ម៉ៃ សុគន្ធ បានបង្កភាពភ្ញាក់ផ្អើលដល់សំណាក់អ្នកលេងបណ្តាញសង្គមខ្លាំងមែនទែន នៅពេលដែលឃើញតារារូបនេះ បញ្ចេញបទចម្រៀងមួយបទមានចំណងជើងថា «Ring Ding Dong» របស់ក្រុមកូរ៉េ SHINee ជាប្រភេទ Version ថ្មី ដែលច្រៀងដោយរូបលោកផ្ទាល់។

ទោះជាយ៉ាងណាក្តី បទចម្រៀង Ring Ding Dong មួយបទនេះ ដូចដែលប្រិយមិត្តធ្លាប់ជ្រាបហើយថា លោក ម៉ៃ សុគន្ធ និងក្រុមរបស់លោក ធ្លាប់យកមកច្រៀងម្តងរួចមកហើយ កាលពីច្រើនឆ្នាំមុន ហើយនៅពេលនោះរូបលោក និងក្រុមផ្ទាល់ក៏ទទួលពាក្យរិះគន់មិនតិចនាក់នោះដែរ។ 

ឯចំណែកពេលនេះ លោក ម៉ៃ សុគន្ធ បែរជានៅចិត្តសឿង ហ៊ានយកបទចម្រៀងចម្លងមួយបទនេះ មកច្រៀងនិងថតMVម្តងទៀត ដោយធ្វើជា Version ភ្លេងថ្មី ដោយមិនក្រែងចិត្តអ្នករិះគន់អ្វីបន្តិចនោះទេ៕

តើប្រិយមិត្តយល់យល់យ៉ាងណាដែរ?

ចង់ដឹងថាបទ Ring Ding Dong Version ថ្មីនេះ អត្ថន័យយ៉ាងណា តាមដានខាងក្រោម៖ 

ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ