អុីតាលីី៖ ក្រោយពីលោក Massimiliano Allegri ដែលជាគ្រូបង្វឹកក្រុម Juventus បានដឹកនាំកូនក្រុមយកឈ្នះការប្រកួតក្នុងពានរង្វាន់ Champions League កាលពីថ្ងៃ ពុធ កន្លងទៅ លោកបានធ្វើការហាមទៅដល់កីឡាករទាំងអស់នៅក្នុងក្រុមជាពិសេសគឺខ្សែប្រយុទ្ធចំណូលថ្មី Cristiano Ronaldo តែម្តងមិនឲ្យឈប់សម្រាកនោះទេ ដាច់ខាតត្រូវតែប្រឹងហ្វឹកហាត់ឲ្យខ្លាំងបន្តទៀតដើម្បីត្រៀមយកពានសំខាន់ៗឲ្យបាននៅរដូវកាលថ្មីនេះ។

Massimiliano Allegri
Cristiano Ronaldo

ទោះបីជាក្រុម Juventus អាចទិញបានខ្សែប្រយុទ្ធឆ្នើមពីក្រុមអធិរាជស Real Madrid នៅក្នុងតម្លៃ ១១២ លានផោន(ជាង ១២៧លានដុល្លារអាមេរិក)ក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកវ័យ ៥១ឆ្នាំនេះបានផ្តោតយ៉ាងសំខាន់ទៅលើខ្សែប្រយុទ្ធឆ្នើមរូបនេះ ព្រោះថានៅក្នុងការប្រកូតលីកកំពូលអីុតាលី ១១លើកកន្លងទៅ រូបគេអាចស៊ុតបញ្ចូលទីបានតែ ៥គ្រាប់ប៉ុណ្ណោះចាប់តាំងពីរូបគេបានផ្លាស់មកលេងនៅទឹកដីអុីតាលីមួយនេះ។

យ៉ាងណាមិញ ការប្រកួត ១២លើកកន្លងទៅរបស់ក្រុម Juventus ពួកគេធ្វើបានយ៉ាងល្អពោលគឺអាចយកឈ្នះការប្រកួតបាន ១១លើកនិងស្មើ ១លើក ដែលជាកំណត់ត្រាមួយយ៉ាងអស្ចារ្យរបស់ក្រុមកំពុងឈរនៅលើលពូលតារាងក្របខណ្ឌ Serie A មួយនេះ ថ្វីត្បិតតែការប្រកួតនៅ Champions League ពួកគេមិនទាន់ស្គាល់រសជាតិថាចាញ់នៅក្នុងរដូវកាលនេះមែន ប៉ុន្តែពួកគេបានភ្លាត់ស្មើគ្នាក្នុងលទ្ធផល ១-១ជាមួយក្រុម Genoa កាលពីប្រកួតចុងក្រោយនៅក្នុងលីកម្តងរួចមកហើយ ដូច្នេះហើយបានអតីតគ្រូបង្វឹកក្រុម AC Milan រូបនេះបានហាមកូនមិនឲ្យឈប់សម្រាកនោះទេ គឺធ្វើយ៉ាងណាត្រូវតែប្រឹងហ្វឹកហាត់បន្ថែមទៀត។

លោក Allegri បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅយប់នេះថា៖ «Ronaldo នឹងចូលលេងនៅក្នុងការប្រកួតនេះ។ ហើយខ្ញុំក៏មិនទាន់ដឹងដែរ ថានឹងមានរឿងអ្វីកើតឡើងនៅក្នុងការប្រកូតនាយប់នេះទោះបីជាពួកយើងបានយកឈ្នះក្រុម Man United មែន ប៉ុន្តែដំណាក់នេះយើងត្រូវតែប្រឹងហ្វឹកហាត់ឲ្យខ្លាំងបន្ថែមទៀត។ ខ្ញុំបានហាមកីឡាកររបស់ខ្ញុំមិនឲ្យពួកគេសម្រាកនោះទេ ត្រូវតែមកហ្វឹកហាត់ឲ្យបានជាប់លាប់ដើម្បីសម្រេចគោលដៅរបស់ពួកយើង»។

Cristiano Ronaldo
Joao Cancelo

គួរឲ្យដឹងថា ក្រុម Juventus នឹងត្រូវធ្វើដំណើរបន្តទៅកាន់កីឡដ្ឋាន Stadio Carlo Castellani ដើម្បីសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Empoli នៅក្នុងការប្រកួតសម្រាប់ក្របខណ្ឌ Serie A សប្ដាហ៍ទី ១០ នៅវេលាម៉ោង ១១យប់ម៉ោងនៅក្នុងប្រទេសកម្ពុជា៕

ក្រុម Juventus
ក្រុម Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]