ភ្នំពេញ៖ ក្រោយពីតារាសម្ដែង និងជាពិធីករ ដ៏មានប្រជាប្រិយភាពលោក ម៉ា ដូណា បានបើកបង្ហាញមុខគូស្នេហ៍របស់ខ្លួនមក មានការភ្ញាក់ផ្អើលមិនតិចនោះទេ ពីសំណាក់ទស្សនិកជន ដែលជាអ្នកគាំទ្ររបស់លោក ។

ជាពិសេស តារាពហុជំនាញរូបនេះ តែងតែបង្ហោះរូបភាពពីចំណងស្នេហាដ៏ស្អិតរមួត របស់ពួកគេទៅកាន់មហាជនផងដែរ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ តាមរយៈការបង្ហោះសាររបស់លោក ហេង ដែលជាសង្សាររបស់លោក ម៉ា ដូណា បានសរសេរថា៖ 

«មានរឿងជាច្រើន ដែលយើងមិនទាន់បាន ធ្វើហើយថ្ងៃនេះជាថ្ងៃដែលយើងត្រូវ បងមិនដែលធ្លាប់គិតទេថាមានថ្ងៃនេះ បងតែងតែសួរអូនថា អូនហ្អា៎! អូនស្រលាញ់បងទេ? ហើយអូនចង់បែកពីបងទេ? អូនថាមិនដែលចង់បែកពីបងទេ ប៉ុន្តែថ្ងៃនេះ រឿងដែលបងខ្លាច បានក្លាយជាការពិតហើយ ព្រោះតែគេទើបយើងបែកគ្នា កុំនិយាយថាបងរមិលគុណឲ្យសោះ បងមិនដែលរមិលគុណគេទេ បងមានបានរាល់ថ្ងៃដោយសារអូន ហើយបងពិតជាមិនអាច រមិលគុណបានទេ តាំងពីពេលយើងស្រលាញ់គ្នាមកដល់ថ្ងៃនេះ បងតែងតែតាមហួងហែង ប្រច័ណ្ឌ បារម្មណ៍ពីអូនគ្រប់ពេល បងមិនអាចទ្រាំមើលសង្សារ លួចទាក់ទងជាមួយគេនោះទេ»។

បន្ទាប់ពីបានឃើញសារសោកសៅបែបនេះ មានបណ្ដាហ្វេនយ៉ាងច្រើន មិនចង់ឲ្យមានរឿងបែបនេះកើតឡើងនោះទេ ហើយពួកគេសង្ឃឹមថា អ្នកទាំងពីរ នឹងត្រូវគ្នាឡើងវិញ ឆាប់ៗ៕

ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍
ម៉ា ដូណា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា