កាលពីរសៀល ថ្ងៃទី៥ មានការបង្ហាញនូវសត្វតោ អោយភ្ញៀវបានទស្សនាកំសាន្ត ដែលមានទីតាំង នៅសួនសត្វ Hangzhou ប្រទេសចិន។ ប៉ុន្តែគ្រាន់តែ ភ្ញៀវមួយក្រុម បានឃើញសត្វតោអាហ្រិកនោះ ពួកគេបានចាប់ផ្តើមនាំគ្នា ពូតព្រិលទឹកកក ទៅជាដុំបាល់ រួចគប់ទៅលើតោទាំងនោះ យ៉ាងសប្បាយរីករាយ ដែលបណ្តាលអោយតោទាំងនោះ មានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងតែម្តង ព្រោះសុទ្ធតែដុំព្រិល ហោះសំដៅ មករកវាយ៉ាងដូច្នេះ។

សត្វតោបានសំលឹងមើលទៅភ្ញៀវទាំងនោះជាប់ ដោយនៅពេលដែលមានដុំព្រិល ហោះមក វាបានស្រែកគំរាមផងដែរ ប៉ុន្តែរាល់ពេលដែលសត្វតោគេចផុតពីដុំព្រិលរបស់ពួកគេ ភ្ញៀវទាំងនោះនាំគ្នាសើចខ្លាំងៗយ៉ាងសប្បាយ និងស្រុះគ្នាតែម្តង។ យ៉ាងណាមិញ ក្នុងការតាំង បង្ហាញសត្វព្រៃនានាអោយភ្ញៀវ បានចូលទស្សនានេះ ក្រៅពីសត្វតោ ក៏មានសត្វជាច្រើន ទៀត ត្រូវបានគេយកដុំបាល់ព្រិល គប់ផងដូចគ្នាផងដែរ ដូចជា សត្វស្វា សត្វកវែង ខ្លា និង សត្វតូចៗជាច្រើនទៀត -ល-។

តើការយកដុំព្រិល គប់សត្វដើម្បីការកំសាន្តសប្បាយនេះ ប្រិយមិត្តយល់យ៉ាងណាដែរ?













ដោយ សី

ខ្មែរឡូត    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]