តាមប្រភពពត័មានចិនបានអោយដឹងថា មាននិស្សិតស្រី​ ដែលកំពុងសិក្សាជំនាញ សេដ្ឋកិច្ច ចំនួន ៤ នាក់បានបាត់បង់ជីវិត ដោយសារបានលោតពីលើអាគារ មួយដែលកំពុងមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ប្រភពព័ត៌មានដដែលបានអោយដឹងទៀតថា និស្សិតស្រីទាំងនេះមានអាយុចាប់ពី ១៩​ ទៅ ២១ ឆ្នាំហើយបានជួលផ្ទះនៅជាមួយគ្នា លុះដល់ថ្ងៃកើតហេតុ ដោយសារតែពួកគេមិនប្រយ័ត្នធ្វើអោយផ្ទុះ ធុងហ្គាសទើបបណ្តាលអោយមានអគ្គីភ័យកើតឡើងដូច្នេះ។ តាមសម្តីសាក្សីដែលបានឃើញហេតុការបាននិយាយថា​ បើសិនជាអ្នកជិតខាងហុចដៃដើម្បី អោយពួកគេតោងផ្លោះ​ ចុះមកផ្ទះខាងក្រោមនោះ ពួកគេនឹងមិនសម្រេចចិត្ត លោតបែបនេះទេ។

ដោយ Rith

Khmerload

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះនិស្សិតស្រីទាំង៤នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]