ភ្នំពេញ៖ បន្ទាប់ពីសន្ទុះនៃការគាំទ្រកាន់តែខ្លាំង ពេលនេះតារាចម្រៀងជើងចាស់លោក សាន ផានិត ជាមួយនឹងដៃគូដែលមានសមត្ថភាពខ្លាំងមិនចាញ់គ្នាគឺ ពូឃ្លាំង បានសហការគ្នាផលិត MV ថ្មីមួយបទទៀតហើយ ក្រោមចំណងជើងថា «មានជីវិតត្រូវតស៊ូ»

ជាក់ស្តែងបទចម្រៀង «មានជីវិតត្រូវតស៊ូ» មានអត្ថន័យផ្តោតសំខាន់ក្នុងការលើកទឹកចិត្ត និងអប់រំដល់យុវវ័យទាំងឡាយ ដែលធ្លាប់ដើរលើផ្លូវខុស ហើយបទនេះបានចេញ Audio ផ្លូវការអស់រយៈពេលជាងកន្លះឆ្នាំមកហើយ និងទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់ពីសំណាក់អ្នកស្តាប់ជាយុវវ័យផងដែរ។

ដោយសម្លឹងមើលឃើញពីភាពជោគជ័យដ៏ត្រចះត្រចង់នេះលោក សាន ផានិត ព្រមទាំងកំពូលតារាចម្រៀងរ៉េបប្រចាំស្រុកខ្មែរ ពូឃ្លាំង ក៏បានសម្រេចចិត្តចេញថតនូវ MV ថ្មីតែម្តង ដោយក៏មានការសហការគាំទ្រដ៏សំខាន់ពីក្រុមហ៊ុនអចលនទ្រព្យ Atsolutions និងអង្គការ KHANA ដែលជាអង្គការមួយផ្តល់នូវការលើកទឹកចិត្តយ៉ាងខ្លាំងលើយុវជនដើរផ្លូវខុស និងបាក់ទឹកចិត្ត ក៏ដូចជាអ្នកកើតជំងឺអេដស៍ ព្រមទាំងញៀនគ្រឿងញៀនជាដើមផងដែរ ហើយអត្ថន័យនៃបទចម្រៀងនេះអង្គការ KHANA ពិតជាមានការពេញចិត្តជាខ្លាំង។

ជាពិសេសជាងនេះទៅទៀតនោះគឺ នៅពេលធ្វើដំណើរមកដល់ទីតាំងថត ស្រាប់តែជួបលោក សាន ផានិត និងពូឃ្លាំង មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបានឃើញលោក ហេង ពិទូ គឺជាអ្នកចេញមុខដោយផ្ទាល់ នៅក្នុងការដឹកនាំថត MV នេះសហការជាមួយនឹងក្រុមការងារផលិតកម្ម REEL PRODUCTION ដែលធ្លាប់មានស្នាដៃល្អជាច្រើនក្នុងការថត MV ល្បីៗ កាលពីពេលកន្លងមក។

សាន ផានិត និងពូឃ្លាំង ជួប ហេង ពិទូ
សាន ផានិត និងពូឃ្លាំង ជួប ហេង ពិទូ

បើតាមជំហរបស់លោក ហេង ពិទូ និងកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីក្រុមការងារផលិតកម្ម REEL PRODUCTION លោក សាន ផានិត ថាលោក និងពូឃ្លាំង ពិតជាមានភាពជឿជាក់យ៉ាងខ្លាំង ពេល MV មួយបទនេះចេញមកគឺមិនឱ្យចាញ់ MV របស់បរទេសប៉ុន្មាននោះទេ ទាំងស្តង់ដារ ប្លង់ថត កូល័រ និងការចំណាយផ្សេងៗព្រោះបើធៀបនឹង MV កាលពីមុន លោកថាចំណាយពេលតែ១ថ្ងៃ អាចថតពី ៣-៤ MV តែបទថ្មីនេះត្រូវចំណាយពេលថត ៣ ថ្ងៃឯណោះទាំងថ្ងៃទាំងយប់ គឺចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៦ តុលា ដើម្បីសម្រិតសម្រាំងយកតែខ្លឹមសាររយៈពេលត្រឹមតែ ៦ នាទីប៉ុណ្ណោះ។

លោក សាន ផានិត ក៏បានបញ្ជាក់បន្ថែមថាការចេញចេញថត MV នេះត្រូវចំណាយដើមទុនក្នុងការផលិតអស់ប្រមាណជា ៤ ពាន់ដុល្លារដើម្បីគុណភាព ហើយក៏បានឆ្លងកាត់នូវការជជែកពិក្សា និងផ្លាស់ប្តូរមតិយោបល់គ្នាជាច្រើនជាមួយនឹងក្រុមការងារ ក៏ដូចជាដៃគូសហការអស់រយៈពេលជាង ៥ ខែមកហើយ ទម្រាំតែអាចចេញថត។ ដូច្នេះលោកពិតជាការជឿជាក់យ៉ាងខ្លាំងថា MV ដែលលោកគ្រោងនឹងបញ្ចេញខាងមុខនេះ ពិតជាត្រូវចិត្តទស្សនិកជនភាគច្រើនជាក់ជាមិនខាន៕  

ហេង ពិទូ ពិភាក្សានៅក្នុងការធ្វើ MV
ហេង ពិទូ ដឹកនាំ MV
ហេង ពិទូ ដឹកនាំ MV
ហេង ពិទូ ដឹកនាំ MV
ក្រុមការងារទាំងមូល
ក្រុមការងារទាំងមូល
សាន ផានិត និងពូឃ្លាំង​ រួមការងារជាមួយគ្នា
ក្រុមការងារទាំងមូល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]