អង់គ្លេស៖ ជុំវិញករណីដែលលោក Jose Mourinho បានរករឿងជាមួយបុគ្គលិកក្រុម Chelsea លោក Marco Ianni ក្រោយពីលោកបានរត់ទៅអបអរនៅមុខក្រុម Manchester United អំឡុងការប្រកួត ស្មើគ្នា ២-២ នៅទឹកដី Stamford Bridge ពេលនេះអាកណ្តាលលោក Mike Dean បានធ្វើការរាយការណ៍ទៅកាន់ FA អំពីករណីមួយនេះ។

Marco Ianni រត់ទៅអបអរនៅមុខលោក Jose Mourinho

ដំបូងឡើយ លោក Marco បានរត់ទៅអបអរសាទរនៅមុខក្រុម Manchester United ក្រោយពីកូនក្រុមរបស់លោកកីឡាករ Barkley បានស៊ុតបាល់បញ្ចូលទីតាមស្មើឲ្យក្រុម Chelsea មកវិញនៅនាទីទី ៩០+៦ ខណៈដែលលោក Mourinho វិញហាក់មិនសប្បាយចិត្តចំពោះកាយវិការដែលលោក Marco នោះទេ ទើបធ្វើឲ្យលោកបានហក់ចេញពីកៅអីបម្រុងទៅវាយគ្រូជំនួយវ័យ ៣៦ឆ្នាំនេះហើយ ប៉ុន្តែត្រូវបានគេឃាត់យ៉ាងច្រើននាក់។

ក្រោយពី បញ្ចប់ការប្រកួតទៅលោក Maurizio Sarri ដែលជាគ្រូបង្វឹកក្រុមតោខៀវបានមកធ្វើការសុំទោសអតីតគ្រូបង្វឹកក្រុម Chelsea រូបនេះផងដែរ ចំពោះកំហុសរបស់ក្រុមការងាររបស់លោក តែការសុំទោសនេះមិនអាចលុបលាងនូវអ្វីដែលបានកើតឡើងនេះបានទេ ពោលគឺធ្វើឲ្យអាជ្ញាកណ្តាលលោក Mike Dean បានធ្វើសេចក្តីរាយការណ៍ទៅកាន់សហព័ន្ធបាល់ទាត់ដែលហៅកាត់ថា FA រួចហើយជុំវិញបញ្ហាមួយនេះ។

Jose Mourinho
Jose Mourinho

គួរឲ្យដឹងថា ជុំវិញករណីរបស់លោក Jose Mourinho បានហក់ទៅវាយគ្រូជំនួយរបស់ក្រុមតោខៀវ Chelsea លោក Marco Ianni នេះអាចនឹងត្រូវបាន FA ធ្វើការពិន័យយ៉ាងតិចក៏ម្នាក់ ១០,០០០ផោនដែរ ដោយចោទពីបទប្រព្រឹត្តអំពើហិង្សា ដែលទង្វើទាំងនោះហាក់មិនសមរម្យទាក់ទងទៅនឹងអាកប្បកិរិយាក្នុងនាមជាគ្រូបង្វឹកឬជាជំនួយការរបស់ក្លិប៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]