បរទេស៖ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Wayne Rooney បានរំលឹកអំពីអាជីពបាល់ទាតដ៏ជោជ័យរបស់គេ កាលពីលេងនៅក្នុងក្របខណ្ឌ Premier League ជាមួយក្រុមបិសាចក្រហម Manchester United ។

Wayne Rooney

Rooney បាននិយាយថាគេតែងតែមានទំនុកចិត្តលើសមត្ថភាពរបស់គេ ហើយគេដឹងថាគេនឹងទទួលបានជោគជ័យនៅឯក្លិប Manchester United។ 

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសនេះ បានចំណាយពេលអស់១៣ ឆ្នាំនៅក្នុងទឹកដី Old Trafford មុននឹងផ្លាស់ទៅចូលរួមជាមួយក្លិបចាស់ Everton នៅក្នុងរដូវក្តៅឆ្នាំ២០១៦។

កីឡាករវ័យ ៣២ឆ្នាំរូបនេះបានឈ្នះពានរង្វាន់់ចំនួន១៦ ក្នុងកំឡុងពេលដែលគេនៅប្រកបអាជីពជាមួយក្រុមបិសាចក្រហម ដោយនៅក្នុងរួមមាន ពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន៥ ដង, ពានរង្វាន់ FA Cup ១ដង, ពានរង្វាន់ League League ចំនួន៣ ដងនិងពានរង្វាន់ Champions League ១ដងផងដែរ។

បច្ចុប្បន្ននេះ Rooney បានចាកចេញពីក្លិប Everton កាលពីរដូវក្តៅមុនដើម្បីផ្លាស់ទៅលេងនៅក្នុងទឹកដីអេមេរិកជាមួយក្រុម DC United ដែលកំពុងលេងនៅក្នុងក្របខណ្ឌ MLS។ 

នៅក្នុងបទសម្ភាសន៍មួយជាមួយលោក Alan Shearer នៅលើ NBC បុរសកូន៤នេះ បាននិយាយថា៖ «ខ្ញុំតែងតែមានអារម្មណ៍ថាគ្រប់ពេលដែលខ្ញុំប្រកួតគឺខ្ញុំមានសមត្ថភាពល្អគ្រប់គ្រាន់ហើយជាមួយ Manchester United ហើយខ្ញុំចង់បានការប្រកួតប្រជែងនៅទីនោះ។ ខ្ញុំបានលេងជាខ្សែប្រយុទ្ធដំបូងតាំងពីឆ្នាំ ២០០៩-២០១០ ហើយកាលនោះខ្ញុំបានស៊ុតបញ្ចូលទី៣៤ គ្រាប់។ ខ្ញុំចងចាំថា ឲ្យតែខ្ញុំបានស៊ុតបញ្ចូលទី១ ឬ ២ គ្រាប់ ខ្ញុំតែងតែនិយាយថា ខ្ញុំជាមនុស្សជោគជ័យនៅក្នុងការប្រកួតនេះ»។ 

Wayne Rooney
Wayne Rooney
Wayne Rooney

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Wayne Rooney អាចស៊ុតបាល់បញ្ចូលទីបានចំនួន២០៨ គ្រាប់នៅក្នុងអាជីពបាល់ទាត់របស់គេក្នុងក្របខណ្ឌ Premier League ហើយគ្រាប់បាល់ដ៏ច្រើននេះដែរបានធ្វើឲ្យរូបគេក្លាយទៅជាកីឡាករទី២ ក្នុងក្របខណ្ឌលីកកំពូលអង់គ្លេស ក្នុងនាមជាអ្នកស៊ុតច្រើនជាងគេ បន្ទាប់ពីអតីតកីឡាករ Alan Shearer ដែលអាចស៊ុតបញ្ចូលទីបានដល់ទៅ២៦០ គ្រាប់ឯណោះ៕

Wayne Rooney
Wayne Rooney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]