បរទេស៖ ខែ្សប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo ត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏ល្អជាងគេម្នាក់នៅក្នុងពិភពបាល់ទាត់បច្ចុប្បន្ន ប៉ុន្ដែអ្នកជំនាញខាងបាល់ទាត់ក្នុងលីក Serie A ម្នាក់ បានលើកឡើងថា អតីតខែ្សប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល លោក Ronaldo Nazario គឺមានភាពល្អជាង Ronaldo បច្ចុប្បន្នទៅទៀត។ 

Ronaldo និង Ronaldo ប្រេស៊ីល

អតីតគ្រូបង្វឹករបស់ក្រុម Inter Milan និងជាអ្នកជំនាញខាងវិភាគបាល់ទាត់ក្នុងលីកកំពូលរបស់អ៊ីតាលី លោក Luigi Simoni បានលើកឡើងថា អតីតកូនក្រុមរបស់លោក Ronaldo របស់ប្រេស៊ីល គឺជាកីឡាករដែលបង្ហាញទម្រង់លេងល្អជាងប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បច្ចុប្បន្នទៅទៀត។ 

Luigi Simoni

អំឡុង Ronaldo នៅជាកីឡាករបស់ Inter Milan ក្រោមការដឹកនាំរបស់លោក Luigi Simoni រូបគេបានស៊ុតបញ្ចូលទី ៣៨គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៥៦ប្រកួតឲ្យក្លិបយក្សរបស់អ៊ីតាលីនេះ។

«Ronaldo របស់ខ្ញុំ គឺមានភាពល្អច្រើន និងពិបាកប៉ានស្មានខ្លាំងណាស់។ រវាងពួកគេទាំង២ (Ronaldo ព័រទុយហ្គាល់ និង Ronaldo ប្រេស៊ីល) គឺ Cristiano ជាកីឡាករល្អ ប៉ុន្ដែក្នុងចិត្ដខ្ញុំ Ronaldo Nazario នៅតែល្អជាង» លោក Simoni និយាយ។  

Ronaldo Nazario

អាជីពរបស់ Ronaldo Nazario ត្រូវបានរំខានដោយការរងរបួសមុនពេលដែលរូបគេចូលនិវត្តន៍ជាមួយនឹងគ្រាប់បាល់ចំនួន ២៩១គ្រាប់ ក្នុងការប្រកួតអស់ ៤៣៨ប្រកួត ខណៈ Cristiano Ronaldo បច្ចុប្បន្នកំពុងមានគ្រាប់បាល់ចំនួន ៥៧៥គ្រាប់ ក្នុងការប្រកួត ៧៦៧ឲ្យក្លិប៕ 

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]