អាមេរិក៖ Floyd Mayweather បានថ្លែងប្រាប់នូវដំណឹងមួយដែលធើ្វឲ្យប្រិយមិត្ដមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបគេបានអះអាងថា ខ្លួននឹងធើ្វការប្រកួតទល់នឹង Khabiob Nurmagomedov និង Conor McGregor ក្នុងឆ្នាំ២០១៩។ 

Floyd Mayweather

Floyd បញ្ជាក់ថា ខ្លួនមិនទាន់ដាច់ស្រាច់ជាមួយ Conor នៅឡើយទេ ទោះជាការប្រកួតរបស់ពួកគេទើបតែបញ្ចប់ប្រមាណជាង១ឆ្នាំមុនក៏ពិតមែន ខណៈដែលគ្រានោះ បុរសស្បែកខ្មៅនេះ បំបាក់ Conor ដោយត្រូវអាជ្ញាកណ្ដាលធើ្វការបញ្ឈប់ត្រឹមទឹកទី១០។

ជាងនេះទៅទៀត បុរសសញ្ជាតិអាមេរិកដែលបានចូលនិវត្ដន៍មកហើយនោះ ក៏បញ្ជាក់ថា ក្រោយរូបគេធើ្វការប្រកួតទល់នឹង Khabib ហើយ ខ្លួននឹងទៅតទល់បន្ដទល់នឹង Conor ខណៈការប្រកួតនោះសងសឹកនោះ ត្រូវបានគេប៉ានប្រមាណថា Floyd នឹងរកប្រាក់បានដល់ទៅ ២០០លានដុល្លារ។  

Floyd Mayweather

«McGregor និយាយអីដែលគ្មានបានការ ដូច្នេះវាមិនទាន់បញ្ចប់ត្រឹមនេះទេ» Mayweather និយាយប្រាប់ TMZ អំឡុងពេលពួកគេចូលទៅកាន់ផ្សារទំនើបកាលពីពេលថ្មីៗនេះ។

«ពេលដែលខ្ញុំដោះស្រាយជាមួយ Khabib ហើយ ខ្ញុំនឹងទៅដោះស្រាយជាមួយ Conor សាជាថ្មី» Floyd បន្ថែម៕  

Khabib ពេលប៉ះ Conor
Floyd ពេលប៉ះ Conor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]