ភ្នំពេញ៖ បើគិតទៅប្រហែលជាមួយខែហើយ ដែលក្រុមហ៊ុនទូរស័ព្ទដៃ vivo បានធ្វើការបើកសម្ពោធចំពោះម៉ូឌែល smart phone ជំនាន់ចុងក្រោយរបស់ខ្លួន ដែលវាត្រូវជាបងប្អូននៃត្រកូល V នោះគឺម៉ូឌែល smart phone VivoV11&V11i ។ 

ការសម្ពោធរបស់ម៉ូឌែល V11&V11i ធ្វើឡើងរហូតដល់ពីរថ្ងៃជាប់គ្នា ហើយពិសេសជាងគេថ្ងៃចុងក្រោយនោះគឺ កម្មវិធី vivo Music Run Glow Concert ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវវ័យ។

បើនិយាយអំពីម៉ូឌែល V11i វិញការរចនាម៉ូឌរបស់វា គឺថាមានលក្ខណៈសម្បត្តិស្រស់ស្អាតមិនចាញ់ជំនាន់សិស្សច្បងរបស់វាទេ។ ចំពោះពណ៌របស់វាវិញ គឺមានជម្រើសពីរពណ៌សម្រាប់ជ្រើសរើសគឺ Starry night និង Nebula blue ដែលជាពណ៌កំពុងតែមានការពេញនិយមនាពេលបច្ចុប្បន្ន ដែលវាមានភាពស្រស់ស្អាត និងមានភាពទាក់ទាញមែនទែន ចំពោះផ្ទៃខាងក្រោយមានភាពភ្លឺរលោង និងមានកំទេចផ្លេកៗដូចជាពន្លឺផ្កាយ និងតួខ្លួនរបស់វាមានផ្ទៃរាងកោងមើលមកវាពិតជាមានភាពទាន់សម័យ និងមានភាពថ្លៃថ្នូរមែនទែន។ 

Vivo v11i ពិតជាមានភាពសាកសមចំពោះមិត្តៗយុវវ័យ ដែលនិយមប្រើប្រាស់ចំពោះ Smart Phone ដែលផ្ដល់នូវគុណភាព ភាពទាន់សម័យ និងស៊ីវីល័យ។ ឯចំពោះតម្លៃវិញគឺត្រឹមតែ 299$ ប៉ុណ្ណោះ ដែលនេះជាតម្លៃមួយកម្រិតមធ្យមបើធៀបជាមួយ Smart Phone ដ៏ទៃទៀត។ ហើយអ្វីដែលពិសេសនោះ យើងសង្កេតឃើញថាការដាក់លក់ចំពោះម៉ូឌែល Vivo v11i នៅក្នុងកំឡុងពេល១ខែនេះ គឺថាពិតជាមានសន្ទុះនៃការគាំទ្រជាពីសំណាក់អតិថិជន ដែលតែងតែគាំទ្រចំពោះផលិតផល Smart Phone vivo។

vivo v11i

និយាយទៅលើចំណុចពិសេសបន្ថែមរបស់ vivo v11 វិញគឺវាមានចំណុចពិសេសជាច្រើនដូចជា៖ 

-បច្ចេកវិទ្យាដោះសោ ដោយស្កេនក្រយៅដៃខាងក្រោយ (Finger Print)
-បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)
-អេក្រង់ 6.3inch" (FHD+2280*1080) IPS
-ថាមពលថ្មទំហំធំ 3315mAh
-បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត
-កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 16MP+5MP
-មានពីរពណ៌គឺ Starry Black និង Nebula Blue
-Funtouch OS_4.5/Android 8.1
-P60 Octa_core 2.0GHz
-RAM 4GB + ROM 128GB (MicroSD Card Up to 256GB)

vivo v11i

ជាពិសេសទៅទៀតវាមានសាកថ្មបានលឿន និងសុវត្ថិភាពជាមួយស្រទាប់ការពារដល់ទៅ ៩ យ៉ាង៖ 

១. ការពារការឆក់
២. ការពារមិនឲ្យលើសវ៉ុលភ្លើង
៣. រក្សាស្ថេរភាពចរន្តភ្លើង
៤. ការពារចរន្តភ្លើងចេញមិនឲ្យលើស
៥. ការពារចរន្តភ្លើងតាមខ្សែមិនឲ្យលើស
៦. ការពារការធ្វើឲ្យខូចថ្ម
៧. ការពារមិនឲ្យឡើងកម្តៅ
៨. ការពារសំណើម
៩. ការពារការសាកមិនប្រក្រតី

vivo v11i
vivo v11i
vivo v11i

តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរ ចំពោះតម្លៃ 299$ របស់ vivo v11i មួយនេះ បើធៀបជាមួយនឹងម៉ូឌែល ដែលកំពុងតែប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូន វាជាតម្លៃមួយដែលមានភាពសមរម្យចំពោះបងប្អូនដែលមានកម្រិតថវិកាមធ្យម។

ដូចនេះ vivo v11i ជាទូរស័ព្ទល្អ មានបច្ចេកវិទ្យាខ្ពស់លក្ខណៈសម្បត្តិច្រើន និងមានតម្លៃសមរម្យថែមទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]