អាមេរិក៖ បន្ទាប់ពី ខ្សែប្រយុទ្ធក្រុម DC United កីឡាករ Wayne Rooney បានស៊ុតបាល់ហ្រ្វីឃីតបញ្ចូលទីមួយគ្រាប់បានយ៉ាងអស្ចារ្យរួចមក រូបគេបានក្លាយទៅជាកីឡាករតែម្នាក់គត់ ដែលអាចជួយឲ្យក្រុមរបស់គេដែលនៅតាំងពីបាតតារាងរហូតអាចបានឡើងមកលេងដល់វគ្គខ្វែងដើម្បីដណ្ដើមយកជើងឯក ដែលជារឿងមិននឹកស្មានដល់។

Wayne Rooney

មុនការមកដល់របស់កីឡាករ Rooney កាលពីខែ កក្កដា ឆ្នាំ២០១៨ កន្លងទៅក្រុម DC United បានស្ថិតនៅក្នុងចំណាត់ថ្នាក់បាតតារាងនៃក្របខណ្ឌ MLS ហើយកាលណោះ DC United មានតែ១១ ពិន្ទុប៉ុណ្ណោះពី១៤ ប្រកួតដំបូង។

ដោយឡែកពេលនេះក្រុម DC United កំពុងឈរនៅលេខរៀងទី៦ ក្នុងចំណោម ១១ក្លិបនៅក្នុងពានរង្វាន់ Eastern Conference ដែលជាចំណាត់ថ្នាក់មួយអាចប្រជែងយកកៅអីដើម្បីលេងវគ្គ Play-Off ដណ្ដើមជើងឯកបាន។

បើគិតចាប់តាំងពីអតីតប្រធានក្រុមបិសាចក្រហម Manchester United នេះ ផ្លាស់មកលេងនៅក្នុងទឹកដីអាមេរិកនេះចំនួន ១៨ប្រកួតដំបូងគេអាចជួយក្រុមឲ្យរកបានដល់ទៅ២១ពិន្ទុពីក្នុងការប្រកួតទាំងអស់។ 

Wayne Rooney
តារាងចំណាត់ថ្នាក់ក្របខណ្ឌ MLS

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Wayne Rooney បានចូលលេងការប្រកួត និងស៊ុតបញ្ចូលទីជាលើកដំបូងសម្រាប់ក្រុម DC United គឺនៅថ្ងៃទី ១៤ ខែ តុលា គ្រាដែលក្រុមរបស់គេបានផ្តួលក្រុម Vancouver Whitecaps ក្នុងលទ្ធផល ៣-១៕

Wayne Rooney
Wayne Rooney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]