ភ្នំពេញ)៖ ជាការពិត សម្រាប់វិស័យសិល្បៈពីមួយឆ្នាំទៅមួយឆ្នាំ ត្រូវបានគេសង្កេតឃើញថា តែងតែកើតរឿងរ៉ាវប្លែកៗ ជាទីចាប់អារម្មណ៍ដល់មហាជន មិនថារឿងល្អ ឬអាក្រក់នោះទេ។ ជាមួយគ្នានេះ ក៏មានអ្នកសិល្បៈមួយចំនួនធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង រហូតមានបណ្តាញសារព័ត៌មានចុះផ្សាយ និងល្បីល្បាញកក្រើកពេញបណ្តាញសង្គមទៀតផង។ យ៉ាងណាមិញ សម្រាប់ឆ្នាំ ២០១៨ នេះ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា មានតារាប្រុសស្រី៣រូប ធ្វើឱ្យកក្រើកពេញបណ្តាញសង្គម ក្នុងនោះរួមមាន៖ លោក ចាន់ សម័យ, លោក សម តារា, និង កញ្ញា ទេព ម៉ាយ៉ារ៉ែត។ តើការលើកឡើងនេះ ពិតមែនឬយ៉ាងណា?

ជាការពិត យោងតាមការបង្ហោះសារជាព័ត៌មាន ពីសំណាក់ផេក «Movie Star Research» ដែលមានអ្នកស្រី ស៊ិន ឧត្តមផល្លា ជាម្ចាស់បានរៀបរាប់យ៉ាងដូច្នេះថា «បុគ្គលល្បីៗបីរូប ដែលធ្វើឱ្យកក្រើកពេញបណ្ដាញសង្គម ប្រចាំឆ្នាំ២០១៨ នេះ តាមរយៈផេក Movie Star research របស់នាងខ្ញុំ» ។

១, លោក ចាន់ សម័យ បន្ទាប់ពី Movie Star research ចុះផ្សាយអំពីជីវិតរបស់លោក ដែលឋិតក្នុងស្ថានភាពវេទនា ព័ត៌មាននេះ បានធ្វើឱ្យកក្រើកពេញផ្ទៃប្រទេសកម្ពុជា រហូតផ្អើលដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ចាន់សម័យ
លោក ចាន់សម័យ

២, អតីតតារាសម្ដែងដ៏ល្បីល្បាញ លោក សម តារា បន្ទាប់ពី Movie Star research ចុះផ្សាយអំពីរូបភាពរបស់លោកកាលពីមុននិងរូបសព្វថ្ងៃ រួមទាំងជីវិតបច្ចុប្បន្នរបស់លោក ដែលលោកបានក្លាយជា ឯកឧត្ដម ឧត្ដមសេនីយ៍ឯកផ្កាយបី ព័ត៌មាននេះបានធ្វើឲ្យល្បីល្បាញ និងភ្ញាក់ផ្អើលដល់មហាជនយ៉ាងខ្លាំង។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯកផ្កាយបី លោក សម តារា

៣, កញ្ញាឯកធម្មជាតិ កញ្ញា ទេព ម៉ាយ៉ារ៉ែត បន្ទាប់ពីផេក Movie star research ចុះផ្សាយអំពីកញ្ញា មានមុខមាត់ស្រដៀងគ្នាជាមួយលោកជំទាវ ស្រីតូច ចំណាន ព័ត៌មាននេះបានធ្វើឱ្យកក្រើកពេញបណ្ដាញ នឹងសារព័ត៌មានទូទាំងប្រទេស រហូតផ្អើលដល់លោកជំទាវ ស្រីតូច ចំណាន បានទទួលស្គាល់ថា កញ្ញាឯក ទេព ម៉ាយ៉ារ៉ែត ពិតជាមានមុខមាត់ស្រដៀងគ្នាជាមួយលោកជំទាវទៀតផង» ។

ទេព ម៉ាយ៉ារ៉ែត
ទេព ម៉ាយ៉ារ៉ែត
ខាងឆ្វេង ជាជំទាវ​ ស្រីតូច ចំណាន និង ខាងស្តាំជា ទេព ម៉ាយ៉ារ៉ែត

នេះ គឺជាការលើកឡើងរបស់អ្នកស្រី ស៊ិន ឧត្តមផល្លា ដែលជាម្ចាស់ផេក «Movie star research» ខណៈបើតាមការកត់សម្គាល់ជាក់ស្តែង ពិតជាដូច្នោះមែន ព្រោះបើលើកតែរឿង លោក ចាន់ សម័យ មួយរូប គឺធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលទៅហើយ ជាមួយនឹងជីវិតក្រលំបាករបស់លោក។ យ៉ាងណាមិញ ក្រោយពីរឿងនេះត្រូវបានផ្សព្វផ្សាយឱ្យមហាជនបានដឹង ក៏ដូចជាបានទទួលជ្រាបពីថ្នាក់ដឹកនាំប្រទេស បច្ចុប្បន្នលោក ចាន់ សម័យ មានជីវភាពធូរធាវិញហើយ និងមានទីផ្សារសិល្បៈទៀតផង៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]