ថៃ៖ ក្រោយពេលក្តីស្នេហាដូចផ្លេកបន្ទោររបស់តារាសម្តែងស្រីស៊ិចស៊ី Janie បានទទួលនូវភាពផ្អែមល្ហែមយ៉ាងខ្លាំង នៅព្រឹកនេះនាង និងគូស្នេហ៍វ័យក្មេងគឺលោក Mike ក៏បានដឹកដៃគ្នាចូលរោងការហើយ ពោរពេញទៅដោយស្នាមញញឹម។

ដោយនៅក្នុង ពិធីមង្គលការរបស់អ្នកទាំងពីរនាព្រឹកនេះ គេសង្កេតឃើញមានពិធីភ្ជាប់ពាក្យបំពាក់ចិញ្ចៀន និងពិធីចុះអេតាស៊ីវិលធ្វើជាគូស្វាមីភរិយាយ៉ាងពេញមុខពេញមាត់ ស្របទៅតាមផ្លូវច្បាប់គ្រប់យ៉ាង។

ទន្ទឹមនឹងនេះ គេក៏ឃើញមានការចូលរួមអបអរសាទរជាខ្លាំង ពីសំណាក់មិត្តភក្តិជិតស្និទ្ធរបស់អ្នកទាំងពីរជាច្រើននាក់ ញ៉ាំងឱ្យកម្មវិធីក្នុងថ្ងៃពិសេសនេះរឹតតែមានភាពសប្បាយរីករាយខ្លាំងឡើងថែមទៀត។

ហើយបន្ថែមពីលើនេះ គេក៏ឃើញមានការចូលរួមអបអរសាទរយ៉ាងខ្លាំង ពីបណ្តាអ្នកគាំទ្ររបស់តារាសម្តែងស្រី Janie និងលោក Mike ផងដែរ នៅពេលបានឃើញអាយដលរបស់ពួកគេ ចូលរោងការដោយភាពជោគជ័យ និងស្នាមញញឹមដូច្នេះ៕

តោះចង់ដឹងថាពិធីរៀបការ របស់តារាសម្តែងស្រី Janie មានភាពអធិកអធម និងមានទិដ្ឋភាពរីករាយយ៉ាងណាខ្លះនោះ​ យើងមកតាមដាន ទស្សនារូបភាពខាងក្រោមដោយមេត្រី៖  

ថ្ងៃរៀបការ Jenie
ថ្ងៃរៀបការ Jenie
ថ្ងៃរៀបការ Jenie
ថ្ងៃរៀបការ Jenie
ថ្ងៃរៀបការ Jenie
ថ្ងៃរៀបការ Jenie
ថ្ងៃរៀបការ Jenie
ថ្ងៃរៀបការ Jenie
ថ្ងៃរៀបការ Jenie
ថ្ងៃរៀបការ Jenie
ថ្ងៃរៀបការ Jenie
ថ្ងៃរៀបការ Jenie
តារាចូលរួម
តារាចូលរួម
តារាចូលរួម
តារាចូលរួម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]