អេស្ប៉ាញ៖ អតីតតារាបាល់ទាត់ឆ្នើមដែលធ្លាប់លេងនៅក្នុងក្របខណ្ឌលីកកំពូលរបស់អេស្ប៉ាញចំនួន៤រូប ត្រូវបានសម្រេចជ្រើសរើសឲ្យក្លាយទៅជាឯកអគ្គរាជទូតថ្មីសម្រាប់អាណត្តិទី៥ ដើម្បីពង្រឹងនិងពង្រីកក្របខណ្ឌ La Liga មួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកអគ្គរាជទូតថ្មីសម្រាប់អាណត្តិទី៥

អតីតកីឡាករដែលត្រូវបាន La Liga សម្រេចជ្រើសរើសឲ្យក្លាយទៅជាឯកអគ្គរាជទូតថ្មីនោះរួមមាន៖ លោក Julio Baptista, លោក Carlos Valderrama, លោក Luis Garcia និងលោក Xabi Prieto ខណៈដែលអ្នកស្រី Aintzane Encinas និងលោក Samuel Eto'o ក៏ត្រូវបាន La Liga ធ្វើការជ្រើសរើសផងដែរ ប៉ុន្តែទំហំការងារវិញអាចនឹងមានតិចតួចជាងអ្នកទាំង ៤ដែលត្រូវបានជ្រើសរើសមុនដំបូងគេ។

លោក Javier Tebas ដែលជាប្រធានក្របខណ្ឌ La Liga បានថ្លែងប្រាប់ឲ្យសារព័ត៌មាន Goal ដឹងថា៖ «តួនាទីឯកអគ្គរាជទូតថ្មីរបស់ La Liga នេះគឺនឹងត្រូវដាក់ឲ្យអនុវត្ដជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការ ការងារជាអន្ដរជាតិតែម្តង។ ពួកគេទាំងអស់នោះ សុទ្ធតែធ្លាប់លេងនិងជាកីឡាករឆ្នើមនៅក្នុងទីនេះ ហើយពួកគេម្នាក់ៗសុទ្ធតែមានគុណសម្បត្តិយ៉ាងច្រើនដែលអាចជួយឲ្យ La Liga ដំណើរការមកដល់ពេលនេះ។ លើសពីនេះទៀតតាមរយៈវត្តមានរបស់អ្នកទាំង៦ នាក់នេះ យើងសង្ឃឹមថាអន្តរជាតិនឹងមើលឃើញពួកយើងកាន់តែច្បាស់»។

ឯកអគ្គរាជទូតអាណត្តិទី៤

គួរឲ្យដឹងថា មុននឹងសម្រេចធ្វើការជ្រើសរើសឯកអគ្គរាជទូតថ្មីដែលសុទ្ធសឹងជាអតីតតារាឆ្នើមប្រចាំនៅក្របខណ្ឌលីកកំពូលរបស់អេស្ប៉ាញនេះ ពួកគេសុទ្ធតែមានលក្ខណៈពិសេសយ៉ាងច្រើន ដូចជាលោក Carlos Valderrama ធ្លាប់ជាតារាបាល់ទាត់ឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិកូឡុំប៊ី ហើយលោកក៏ធ្លាប់លេឲ្យក្លិប Real Valladolid ក្នុងឆ្នាំ ១៩៩១-៩២ ផងដែរ៕

ឯកអគ្គរាជទូតថ្មីសម្រាប់អាណត្តិទី៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]