ភ្នំពេញ៖ ទីក្រុងកោះពេជ្រ (Diamond Island) ដ៏ល្បីល្បាញនៅរាជធានីភ្នំពេញ នៅតែជាជម្រើសទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ យ៉ាងគួរឱ្យចាប់អារម្មណ៍ ជាមួយនឹងអគារ A ដែលមានទំហំ ១២០០ ម៉ែត្រការ៉េ ជាទីតាំងកណ្តាលដើម្បីរីករាយជាមួយនឹងបទភ្លេងសម្រាប់ច្រៀងរាំកម្សាន្ត ក៏ដូចជាបទភ្លេង Rockn’ Roll ដោយក្រុមតន្រ្តីអាឡឺម៉ង់ Gaudiblosn និងតន្ត្រីករកំពូលៗដទៃទៀត។

លោក Tassilo Brinzer ដែលជាប្រធាននៃសមាគមសភាពាណិជ្ជកម្មអាល្លឺម៉ង់បានមានប្រសាសន៍ថា៖

«ជាមួយនឹងការរៀបចំព្រឹត្តិការណ៍នេះ ដោយសមាគមសភាពាណិជ្ជកម្មអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា (ADW) និងត្រូវបានគាំទ្រដោយក្រុមហ៊ុន Eurocham កម្ពុជា កម្មវិធី Oktoberfest បានក្លាយជាព្រឹត្តិការណ៍សង្គមប្រចាំឆ្នាំដ៏ធំបំផុតមួយ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេល ១០ ឆ្នាំចុងក្រោយនេះ»។

លោកបន្តថា៖

«Oktoberfest គឺជាព្រឹត្តិការណ៍វប្បធម៌តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលជាកន្លែងប្រមូលផ្ដុំទៅដោយ តន្ត្រី អាហារអាឡឺម៉ង់ និងជម្រើសដ៏ពិសេសនៃភេសជ្ជៈសម្រាប់ភាពរីករាយនាចុងសប្តាហ៍»។

អ្នកចូលរួមជាង ២៥០០ នាក់ របស់កម្មវិធីនេះ នឹងរីករាយជាមួយជម្រើសដូចជាស្រាបៀររបស់អាល្លឺម៉ង់ និងកម្ពុជា ក៏ដូចជាមុខម្ហូប និងស្រាបៀរបែបអន្តរជាតិ។ ក្រៅពីស្រាបៀរអង្គរ ដែលជាស្រាបៀរឈានមុខគេរបស់ប្រទេសកម្ពុជា Hofbrau របស់ប្រទេសអាឡឺម៉ង់ Hops សិប្បកម្មស្រាបៀរអាល្លឺម៉ង់នៅភ្នំពេញ San Miguel និងCarlsberg នឹងមានផ្ដល់ជូនសម្រាប់ភ្លក្សនៅក្នុងកម្មវិធីនេះ ក៏ដូចជាស្រាបៀរមួយកែវក្នុងចំណោមស្រាបៀរចំណុះ ១ លីត្រ «Maßbier» ដ៏ល្បីល្បាញ។ ក្រៅពីមុខម្ហូប ជ្រូកដុត មាន់អាំងពាក់កណ្តាល ក្រុមហ៊ុន DanMeats និង Hops ក៏មានផ្ដល់ជូននូវម្ហូបអាហារអាស៊ីពិសេសៗ និងអាហារផ្សេងៗទៀតដូចជា សាច់ក្រក Bavarian ជាដើម។

ជាមួយនឹងសំបុត្រចូលរួមតម្លៃត្រឹមតែ ៧ ដុល្លារ អ្នកចូលរួមអាចទិញស្រាបៀរ និងអាហារដែលមានចាប់ពីតម្លៃ ៣ ដុល្លារឡើងទៅ។ 

លោក Brinzer បាននិយាយថា៖ 

«នៅឆ្នាំនេះយើងមានកន្លែងធំទូលាយជាងមុន ព្រមទាំងស្រាបៀរ និងម្ហូបអាហារពិសេសៗសម្រាប់កម្មវិធី Oktoberfest ហើយយើងពិតជារីករាយ ដែលមានដៃគូរទាំងចាស់និងថ្មីដែលបានចូលរួមដូចជា ក្រុមហ៊ុន Smart Qatar Airways WingPay Cosmos Services Berrocca មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ MetaHouse និងផ្សេងៗទៀត»។

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត Ingo Karsten នឹងធ្វើការបើកកម្មវិធី Oktoberfest ជាផ្លូវការលើកទី ១០ នៅកម្ពុជានៅថ្ងៃទី ២៦ វេលាម៉ោង ១៨:៣០ នាទី ។

​ទាំងស្រាបៀរក្នុងស្រុក និងស្រាបៀរនាំចូល តន្រ្តី rockn'roll និងតន្ត្រីប្រពៃណីរបស់ Bavarian អាហារអាឡឺម៉ង់ និងការកម្សាន្តផ្ទាល់នឹងធ្វើឱ្យកម្មវិធី Oktoberfest កម្ពុជាឆ្នាំ ២០១៨ នៅចុងសប្ដាហ៍ក្លាយជាពិធីជប់លៀងដ៏ធំបំផុតប្រចាំឆ្នាំ៕

កម្មវិធី: Oktoberfest កម្ពុជាឆ្នាំ ២០១៨

កម្មវិធី: Oktoberfest កម្ពុជាឆ្នាំ ២០១៨

ពេលវេលា: ថ្ងៃទី ២៦ និង ២៧ ខែ តុលា ចាប់ពីម៉ោង ៥ ល្ងាច

ទីកន្លែង: កោះពេជ្រ (Diamond Island) អគារ A

សំបុត្រ: តម្លៃ $១០ (រួមបញ្ចូល អាហារ និងភេសជ្ជៈតម្លៃ $៣)

សំបុត្រអាចទិញបាននៅ La Croisette, Hops Craft Beer Garden, Dan Meats, Monument Books (មហាវិថីព្រះនរោត្តម) និង Metahouse ឬលោកអ្នកអាចទិញបានតាមរយៈ Last2Ticket https://www.last2ticket.com/en/events/1107/

​អំពីសមាគមសភាពាណិជ្ជកម្មអាឡឺម៉ង់ (ADW)

ADW ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ដែលជាវេទិកាមួយសម្រាប់សកម្មភាពពាណិជ្ជកម្មរបស់អាល្លឺម៉ង់ ក៏ដូចជាដើម្បីផ្លាស់ប្តូរព័ត៌មានរវាងសមាជិករបស់ខ្លួនជាមួយនឹងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលក្រុមហ៊ុនកំពុងពិចារណាធ្វើការងារពាណិជ្ជកម្មនៅកម្ពុជាដើម្បីទទួលបានអត្ថប្រយោជន៍ពីបណ្តាញខាងក្នុង និងខាងក្រៅរបស់ ADW ។ នៅក្នុងឆ្នាំ ២០១១ ADW បានចូលរួមចាប់ផ្តើមនូវដំណើរការដើម្បីបង្កើត EuroCham Cambodia ហើយនៅក្នុងឆ្នាំ ២០១៣ បានក្លាយទៅជា ក្រុមហ៊ុនជាតិដំបូងគេដែលត្រូវបានបង្កើតឡើងនៅក្នុង EuroCham Cambodia ។ សព្វថ្ងៃនេះមានក្រុមហ៊ុនអាឡឺម៉ង់ចំនួន ៣៥ ក្រុមហ៊ុនដែលជាសមាជិករបស់ក្រុម។

សម្រាប់ព័ត៌មានបន្ថែមអំពី Oktoberfest ២០១៨ សូមទំនាកទំនងមកកាន់:

កញ្ញា Marion Philipps

Brains Communication

[email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]