កូរ៉េខាងត្បូង ៖ បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ស្រីស្អាត Sulli ហាក់ដូចជាស្ងប់ស្ងាត់ខ្លាំង មិនសូវបញ្ចេញអ្វី គួរឲ្យកក់សម្គាល់នោះទេ។ ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ នាងស្រាប់តែបង្ហើបថា នាងពិតជាស្អប់ឈ្មោះ Suli ដែលជាឈ្មោះហៅក្រៅ របស់ខ្លួនឯងខ្លាំងណាស់ នាងបន្តថា នាងមិនចង់ឲ្យមិត្តភក្តិ និងក្រុមគ្រួសារ ហៅនាងថា Sulli ទេ។

រូបភាព Suli

គួរបញ្ជាក់ផងដែរថា នាង Sulli ដែលមានឈ្មោះពិតថា Choi Jin Ri ត្រូវបានផលិតកម្ម ដាក់ឈ្មោះថា Sulli តាំងពីពេលនាង បង្ហាញខ្លួនជាលើកដំបូង ជាមួយផលិតកម្ម SM Entertainment ក្នុងនាមជា សមាជិកក្រុមចម្រៀងនារី F(x) កាលពីឆ្នាំ ២០០៩។

បើគិតមកដល់បច្ចុប្បន្ន វាមានរយៈពេល ៩ឆ្នាំជាងទៅហើយ។ ប៉ុន្តែអ្នកគាំទ្រ នៅតែងឿងឆ្ងល់ថា ហេតុអ្វីបានជា នាងទើបតែប្រាប់នៅពេលនេះទៅវិញ។

រូបភាព Suli

ក្នុងនោះដែរ នាងក៏បាន ពន្យល់ពីមូលហេតុ ដែលធ្វើឲ្យនាង មិនពេញចិត្តនឹងឈ្មោះនេះ ដោយនិយាយថា ៖

«រឿងរ៉ាវដែលនៅពីក្រោយ វាវែងឆ្ងាយណាស់ ... »។

រូបភាព Suli

យ៉ាងណាមិញ ឈ្មោះនេះហាក់ដូចជា បានធ្វើឲ្យនាង មានភាពរីកចម្រើន និងទទួលបានការចាប់អារម្មណ៍ខ្លាំង តាំងពីពេលបង្ហាញខ្លួនមក ព្រោះនាងគឺជា សមាជិកតែម្នាក់ ដែលមានគេស្គាល់ ច្រើនជាងគេ ក្នុងចំណោមសមាជិកក្រុមដទៃទៀត។ 

ថ្នាក់ជួបរឿងអាស្រូវ ច្រើនប៉ុណ្ណឹងទៅហើយ នាងនៅតែត្រូវបានគេ ទទួលស្គាល់ថា ជាតារាស្រីដែល មានមនុស្សចាប់អារម្មណ៍ច្រើនដដែល៕ 

រូបភាព Suli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]