បរទេស៖ ក្រុមអធិរាជស Real Madrid កំពុងបន្ដសង្រ្គាមជាមួយក្រុមជម្រើសជាតិ ក្រោយពីហាមមិនឲ្យកីឡាករវ័យក្មេងរបស់ខ្លួន Vincius Junior លេងក្នុងការប្រកួតពានរង្វាន់ South American អាយុក្រោម ២០ឆ្នាំ។ 

Vincius Junior

២ឆ្នាំមុន Vinicius គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឲ្យក្រុមជម្រើសជាតិប្រេស៊ីល ក្រោមអាយុ១៧ឆ្នាំ ហើយក៏បានជួយក្រុមឲ្យឈ្នះពានរង្វាន់ South American ផងដែរ ជាពិសេសក៏ត្រូវបានគេបោះឆ្នោតឲ្យជាប់ជាកីឡាករល្អជាងគេក្នុងកម្មវិធីដែរ។

យ៉ាងណាក្ដីបើយោងតាម Globoesporte បានឲ្យដឹងថា ក្លិបយក្សរបស់អេស្ប៉ាញនេះ បានហាមមិនឲ្យរូបគេចូលរួមជួយក្រុមក្នុងពានរង្វាន់ខាងលើសម្រាប់ឆ្នាំក្រោយ។  

Vincius Junior

កីឡាករវ័យក្មេងរូបនេះ មិនមែនជាកីឡាកទី១ នោះទេ ដែលមានសម្ពាធជាមួយក្លិបរបស់ខ្លួន ក្នុងការលេងឲ្យក្រុមជម្រើសជាតិ ពោលគឺមានកីឡាករជាច្រើននាក់មកហើយ ដែលមានរឿងស្រដៀងទៅនឹងរូបគេ ជាក់ស្ដែងកាលពីប៉ុន្មានថៃ្ងមុន គ្រូបង្វឹករបស់ Real Madrid ពុំសូវមានសប្បាយចិត្ដប៉ុន្មានទេ ពេលដែល Bale ត្រូវលេងឲ្យជម្រើសជាតិវែល ទល់នឹងអៀរឡង់ កាលពីថៃ្ងអង្គារកន្លងទៅ៕ 

Gareth Bale
Vincius Junior

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]