(ភ្នំពេញ)៖ គិតត្រឹមម៉ោង១០៖០០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បេក្ខនារីបវរកញ្ញាកម្ពុជា (Miss Grand Cambodia) គឺកញ្ញា ឌី លីកា (Dy Lika) បានឈ្នះដាច់គេតាមរយៈការបោះឆ្នោតលើ Facebook ក្នុងការប្រកួតបន្ត​ឈុតតំណាងជាតិល្អបំផុត ក្នុងចំណោមឈុតតំណាងជាតិទាំង​២០ប្រទេស។ បវរកញ្ញាទាំង២០នាក់ ដែលប្រកួតឈុតតំណាងប្រទេសនេះទៀតសោត នឹងត្រូវជ្រើសយក១០នាក់ប៉ុណ្ណោះ។

បើតាមចំណាត់ថ្នាក់លើទំព័រ Facebook «Miss Grand International»​ គិតត្រឹមម៉ោង១០៖០០នាទីយប់នេះ ចំនួនការគាំទ្រ (Like) និងចែករំលែក (Share) សម្រាប់បវរកញ្ញាចំនួន១០រូប រួមមាន៖

*បវរកញ្ញាកម្ពុជា (Miss Grand Cambodia) មានចំនួនចែករំលែកជិត៧សែនដង និងចំនួនគាំទ្រជាង៧ម៉ឺនដង។

*បវរកញ្ញាវៀតណាម (Miss Grand Vietnam) មានចំនួនចែករំលែកជាង៦ម៉ឺនដង និងចំនួនគាំទ្រជិត២ម៉ឺនដង។

*បវរកញ្ញាឥណ្ឌូនេស៉ី (Miss Grand Indonesia) មានចំនួនចែករំលែកជាង៨ម៉ឺនដង និងចំនួនគាំទ្រ១ម៉ឺនដង។

*បវរកញ្ញាម៉ិចស៉ីកូ (Miss Grand Mexico) មានចំនួនចែករំលែកជាង៤ម៉ឺនដង និងចំនួនគាំទ្រជាង១ម៉ឺនដង។

*បវរកញ្ញាផារ៉ាហ្កាយ (Miss Grand Paraguay) មានចំនួនចែករំលែក៣ម៉ឺនដង និងចំនួនគាំទ្រជាង១ម៉ឺនដង។

*បវរកញ្ញាប៉េរូ (Miss Grand Peru) មានចំនួនចែករំលែកជាង៣ម៉ឺនដង និងចំនួនគាំទ្រជាង៥ពាន់ដង។

*បវរកញ្ញាហ្វីលីពីន (Miss Grand Philippines) មានចំនួនចែករំលែកជាង២ម៉ឺនដង និងចំនួនគាំទ្រជាង១ម៉ឺនដង។

*បវរកញ្ញាថៃ (Miss Grand Thailand) មានចំនួនចែករំលែកជាង១ម៉ឺនដង និងចំនួនគាំទ្រជាង៦ពាន់ដង។

*បវរកញ្ញាឡាវ (Miss Grand Laos) មានចំនួនចែករំលែកជាង១ម៉ឺនដង និងចំនួនគាំទ្រជាង៦ពាន់ដង។

*បវរកញ្ញាឥណ្ឌា (Miss Grand India) មានចំនួនចែករំលែកជាង១ម៉ឺនដង និងចំនួនគាំទ្រជាង៥ពាន់ដង។

ទោះបីជាចំនួនបោះឆ្នោតនៅលើ ​Facebook គេសង្កេតឃើញបវរកញ្ញាកម្ពុជា មានចំនួនច្រើនលើសគេក្តី ក៏ប៉ុន្តែក្រៅពីគណៈកម្មាការប្រកួតកម្មវិធីនេះ មិនអាចមាននរណាអាចធ្វើចំណាត់ថ្នាក់បានឡើយ ព្រោះការបោះឆ្នោតថ្មី ដែលទើបបង្កើតព្រឹកមិញនេះ ក៏បានអនុញ្ញាតឲ្យមហាជន បោះឆ្នោតតាមរយៈ App Store ផងដែរ។ ការបោះឆ្នោតតាមរយៈ​ App Store មួយនេះ ក៏គេមិនអាចមើលដឹងថា បវរកញ្ញាណាមួយដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេដែរ។

សូមជម្រាបថា ការប្រកួតឈុតតំណាងជាតិល្អបំផុត (Best National Costumes) ក្នុងចំណោមឈុតទាំង២០នេះ ដើម្បីជ្រើសរើសឈុតតំណាងជាតិ ដែលល្អជាងគេចំនួន​១០ឈុត (ក្នុងនោះ​៥ឈុត ឬ៥បេក្ខភាព បានមកពីការបោះឆ្នោតគាំទ្រ។ រីឯ ៥ឈុត ឬ ៥បេក្ខភាពទៀត បានមកពីការផ្តល់ពិន្ទុជ្រើសរើស ពីគណៈកម្មការប្រចាំវគ្គ)​។

ការបោះឆ្នោតគាំទ្រជាថ្មី តាមរយៈការ Like និង Share ចាប់ផ្តើមពីថ្ងៃនេះ រហូត​ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង៥៖០០ល្ងាច ម៉ោងនៅមីយ៉ាន់ម៉ា ត្រូវនឹងម៉ោង ៥៖៣០នាទីល្ងាច ម៉ោងនៅប្រទេសកម្ពុជា ដើម្បីចម្រាញ់យកបេក្ខនារីបវរកញ្ញាមកពី ១០ប្រទេស ដែលគ្រងឈុតសម្លៀកបំពាក់ តំណាងជាតិល្អដាច់គេ។

ដូច្នេះសូមជនរួមជាតិខ្មែរទាំងអស់គ្នា ពិសេសអ្នកប្រើប្រាស់ Facebook សូមរួសរាន់ឡើងចូលរួម Like និង Share ឲ្យបានច្រើនៗបន្ថែមទៀត ដើម្បីគាំទ្រឲ្យតំណាងជាតិខ្មែរយើង មានឱកាសជាប់ជាឈុតល្អផ្តាច់គេ លើឆាកអន្តរជាតិ​។ ដោយឡែកពានរង្វាន់ឈុតតំណាងជាតិល្អជាងគេ នឹងត្រូវផ្តល់ពិន្ទុជ្រើសរើស ដោយគណៈកម្មការកិត្តិយស ប្រចាំកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ព្រមទាំងប្រកាសលទ្ធផលនារាត្រី ប្រកួតផ្តាច់ព្រ័ត្តថ្ងៃទី២៥ ខែតុលា ខាងមុខនេះហើយ​។

ចំពោះរបៀបនៃការបោះឆ្នោតគាំទ្រ សម្រាប់វគ្គ Top10 នេះ គឺធ្វើឡើងដូចការបោះឆ្នោត Top20 ដែរ​ ក្នុងនោះ Like ម្ដង គឺទទួលបាន ១ពិន្ទុ ហើយប្រសិនបើ Share ម្ដង គឺទទួលបានរហូតដល់ទៅ ៥ពិន្ទុ (សូមចុច តែ សញ្ញា like មេដៃ និង Share ទើបគេរាប់ពិន្ទុ សញ្ញាផ្សេងកុំចុច)​។

ខាងក្រោមនេះ ជារបៀបបោះឆ្នោតជូនបេក្ខនារីកម្ពុជា៖

ទី១៖ ចូលទៅកាន់លីង៖ https://www.facebook.com/MISSGRANDINTERNATIONAL/photos/a.638388602850806/1998723643483955/?type=3 ដើម្បីទស្សនារូបភាពបង្ហាញម៉ូតរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាដទៃទៀត។

ទី២៖ លោកអ្នកនឹងឃើញរូប Miss Grand កម្ពុជា គឺកញ្ញា ឌី លីកា ឈរបង្ហាញម៉ូតសម្លៀកបំពាក់ ប្រពៃណីយ៉ាងស្រស់សោភា។ នៅពីក្រោមរូបភាព មានពាក្យសរសេរថា Miss Grand Cambodia: Dy Lika។

ទី៣៖ បន្ទាប់មក លោកអ្នកគ្រាន់តែ Like និង Share ឲ្យបានច្រើនបំផុត តាមតែអាចធ្វើទៅបាន គឺជាការស្រេច។

ជាមួយគ្នានេះ របៀបនៃការបោះឆ្នោតតាមរយៈ App Store មានដូចខាងក្រោម៖

១- លោកអ្នកត្រូវទាញយកកម្មវិធី ដែលមានឈ្មោះថា «Star Phone» តាមរយៈតំណរភ្ជាប់ខាងក្រោម

សម្រាប់ Android ៖ https://play.google.com/store/apps/details?id=com.onesmartstar.phoneivr&hl=en

សម្រាប់ IOS ៖ https://itunes.apple.com/gb/app/star-phone-one-smart-star/id1040781243?mt=8

២- ចូលទៅក្នុងកម្មវិធី «Star Phone» រួចវាយ «*789» រួចចុចបញ្ជូន ឬចុចក្នុងប្រអប់ស្វែងរក «MGI» លោកអ្នកនឹងឃើញផ្ទាំងពណ៌បៃតង និងរូបភាពរបស់កម្មវិធី «Miss Grand International» រួចចុចត្រង់ពាក្យ «VOTE» ដើម្បីចូលទៅបោះឆ្នោត។

៣- ជំហានបន្ទាប់លោកអ្នកគ្រាន់តែ ស្វែងរកបេក្ខនារីតំណាងប្រទេសកម្ពុជា រួចចុច «1 vote for free» ជាការស្រេច៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី លីកា