ភ្នំពេញ៖ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ ថ្ងៃនេះក្រុមការងាររបស់ គម្ពីរ សូមជម្រាបថា យេីងនឹងធ្វេីការបេីក​សម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០ រសៀល ក្នុងកម្មវិធី បាខេមអាសុីអាគ្នេយ៍ ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលា តិចណូ)។ 

យេីងខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបន្ទាប់ពីបានធ្វេីដំណេីរយ៉ាងវែងឆ្ងាយក្នុងបេសកកម្មដ៏អស្ចារ្យ ក្នុងការបង្កេីតឱ្យបាននូវផលិតផលកុំព្យូទ័រម៉ាក គម្ពីរ របស់កម្ពុជាដ៏ពិសេសមួយនេះ។

គម្ពីរ គឺជាកុំព្យូទ័រយួរដៃ (Laptop) ដែលការរចនាមានរាងស្តេីង ស្រាល និងមានល្បឿនលឿន ដំណេីរការដោយប្រព័ន្ធប្រតិបត្តិការថ្មីបំផុតឈ្មោះថា Kroma OS បង្កេីតឡេីងដោយក្រុមការងាររបស់យេីងផ្ទាល់នៅកម្ពុជា។ វាបានភ្ជាប់មកជាមួយអង្គចងចាំ RAM រហូតដល់ទៅ 8 GB ថាសផ្ទុកឯកសារប្រភេទល្បឿនលឿន SSD ទំហំ 128 GB និងជម្រេីស 256 GB និងប្រេីប្រាស់ CPU Intel® N3450 1.10 GHz (4 Core) នឹងត្រូវបានប្រកាសលក់ក្នុងតម្លៃដ៏ទាបត្រឹមតែ 369 ដុល្លារ។

ព័ត៌មានសំខាន់ជាច្រេីនទៀតស្តីអំពី បេសកកម្មបច្ចុប្បន្ន និងអនាគតរបស់យេីងនឹងបង្ហាញជូនទាំងស្រុងក្នុងកម្មវិធីសម្ពោធជាផ្លូវការដ៏អស្ចារ្យ ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។ ដូច្នេះយេីងខ្ញុំមានកិត្តិយស សូមគោរពអញ្ជេីញ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សិស្សានុសិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការ និងបុគ្គលិកអង្គការ ឬក្រុមហ៊ុននៅគ្រប់លំដាប់ថ្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការនេះកុំបីខកខាន។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

ព័ត៌មានទូទៅទំនាក់ទំនងលោក ធុល រិទ្ធី

ទូរស័ព្ទ 077 504 106 | អុីម៉ែល [email protected]

ការផ្សព្វផ្សាយ និងរូបភាពលោក វីរៈ ច័ន្ទតារា

ទូរស័ព្ទ 087 888 880 | អុីម៉ែល [email protected]

បញ្ជាក់៖ ការចូលរួមតាមរយៈលេខទូរស័ព្ទ 070 309 707 | អុីម៉ែល [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]