កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៦ម្សិលមិញនេះ ក្រុមចម្រៀងកូរ៉េប្រុសដ៏ល្បី iKON បានចូលរួមក្នុងកម្មវិធីរបស់ទូរទស្សន៍ MBC មានឈ្មោះថា “Video Star”។

យ៉ាងណាមិញ សម្រាប់កម្មវិធីនេះផងដែរ ពិធីករក៏បានជជីកសួរសំនួរទៅក្រុម iKON ជាច្រើន រហូតដល់សំនួរពាក់ព័ន្ធនឹងរឿងសកម្មភាពរបស់ពួកគេរស់នៅក្នុងផ្ទះជាមួយគ្នា។ ដោយក្នុងនោះ ពិធីករក៏បានឲ្យពួកគេ និយាយពីរឿងសកម្មភាពដ៏មិនគួរឲ្យជឿរបស់សមាជិកម្នាក់ៗ ពេលដែលរស់នៅក្នុងផ្ទះតែមួយ។

ក្នុងនោះដែរ លោក Donghyuk ក៏បាននិយាយមុនគេថា “ពួកខ្ញុំពិតជាសប្បាយចិត្តពេលដែលពួកយើ់ងងូតទឹក ក្នុងអាងទឹកជាមួយគ្នា”។ ក្រោយមកលោក Junhoe ក៏បាននិយាយកាត់ថា “មានពេលមួយពេលដែល បង Jinhwan ចូលបង្គន់ដើម្បីបត់ជើងធំ ខណៈពេលដែលខ្ញុំក្នុងបង្គន់នោះដែរ។ ពេលនោះគាត់មិនបានប្រាប់ឲ្យខ្ញុំចេញទេ ប៉ុន្តែគាត់បែរជាប្រាប់ឲ្យខ្ញុំជៀសចេញបន្តិច”

ឯចំណែកលោក Bobby វិញបានចែករំលែករឿងមួយរបស់ខ្លួនដែរ តាំងពីថ្ងៃកំណើតរបស់គេនៅប្រទេសជប៉ុន។ លោកបាននិយាយថា “នៅថ្ងៃខួបកំណើតខ្ញុំ ពួកយើងស្រវឹងទាំងអស់គ្នា ហើយពួកយើងបានងូតទឹកក្នុងអាងជាមួយគ្នា”។ គាត់បន្តទៀតថា “អាងទឹកពិតជាតូចណាស់ សម្រាប់ពួកយើង៤នាក់ចូលក្នុងនោះ។ ឯចំណែកសមាជិក២នាក់ទៀត ក៏នៅក្នុងបន្ទប់ទឹកនោះដែរ ហើយពួកគេបានថតរូបពួកយើងទាំង៤”

បន្ទាប់មកលោក Jinhwan ក៏បាននិយាយទម្លាយអាថកំបាំងទម្លាប់មួយរបស់លោក Junhoe ផងដែរ។ ភ្លាមៗនោះលោកបាននិយាយថា “ខ្ញុំពិតជាចង់និយាយរឿងនេះតាមរយៈទូរទស្សន៍ណាស់។ ពេលនៅផ្ទះ Junhoe គាត់កម្រនឹងស្លៀកពាល់ខោអាវណាស់ ហើយគាត់ស្លៀកតែខោក្នុងតែប៉ុណ្ណោះ។ ហើយពេលដែលគាត់អង្គុយញ៉ាំបាយ នៅតុទាបនោះ ខ្ញុំក៏បានឃើញអីៗខ្ទេចអស់តែម្តង”

ចំពោះសមាជិកចុងក្រោយ ដែលក្មេងជាងគេលោក Chanwoo វិញ បាននិយាយថា លោកមិនសូវដែលឲ្យសមាជិកក្នុងក្រុមឃើញខ្លួនលោកទេ។ ហើយលោកបានពន្យល់ថា “មិនមែនមកពីខ្ញុំខ្មាស់អៀនអ្វីទេ ប៉ុន្តែខ្ញុំគិតថាពួកយើងគ្មានហេតុផលអីត្រូវបង្ហាញខ្លួនប្រាណបែបនេះ ឲ្យសមាជិកឃើញនោះទេ”។ ស្រាប់តែពេលនោះ លោក Chanwoo និយាយមិនទាន់ផុតផង Yoonhyung ក៏និយាយកាត់យ៉ាងលឿនថា “Chanwoo គឺជាមនុស្សអៀនច្រើន ព្រោះថាពេលពួកយើងងូតទឹកជាមួយគ្នា Chanwoo តែងតែយកដៃបាំងខ្លួនឯងរហូតហ្នឹង។

ទោះជាយ៉ាងណាក្តី ចម្លើយរបស់សមាជិក iKON ម្នាក់ៗ ពិតជាធ្វើឲ្យពិធីករ ក៏ដូចជាអ្នកគាំទ្រមិនតិចនាក់នោះទេ ក្តៅខ្លួនស្ទើរទប់អាម្មណ៍មិនបាន។ មិនត្រឹមតែប៉ុណ្ណោះ ចម្លើយរបស់ពួកគេ ក៏ធ្វើឲ្យគ្រប់គ្នាសើចបិតមាត់មិនជិតនោះដែរ៕

តើអ្នកគាំទ្រក្រុម iKON មានអារម្មណ៍បែបណាដែរ?

iKON
ក្នុងកម្មវីធី
ក្នុងកម្មវីធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]